កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក ញឹម សូរិយា នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្ម និងកញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ធានាសញ្ញាប័ណ្ណ) របស់ CGCC បានតំណាងឱ្យកម្ពុជាចូលរួមក្នុង កម្មវិធី KOICA Fellowship Program on Capacity Building on Innovative Financing on MSMEs (2025–2027) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង។
កម្មវិធីនេះរៀបចំឡើងដោយ Korea International Cooperation Agency (KOICA) សហការជាមួយ Korea Credit Guarantee Fund (KODIT) ដោយមានការចូលរួមពីគ្រូបង្គោលដែលមានជំនាញនិងបទពិសោធន៍ជាច្រើនរូប និងសិក្ខាកាមពីស្ថាប័នពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យមនៃបណ្តាប្រទេសចំនួន៦ផ្សេងទៀត ដើម្បីផ្សព្វផ្សាយចំណេះដឹង និងចែករំលែកបទពិសោធន៍ដោយផ្តោតសំខាន់លើយន្តការធានាឥណទាននិងហិរញ្ញប្បទានបៃតង។