CGCC

CGCC ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)

លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ ADFIAP នៅថ្ងៃទី១៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) របស់កម្ពុជាជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានអ្នកចូលរួមប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP, តំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ, តំណាងដៃគូអភិវឌ្ឍន៍, តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព”៕

CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានកាធានា

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

CGCC and Bridge Bank

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ  PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច”។

CGCC and Bridge Bank

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច  និងមធ្យម  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ  តូច  និងមធ្យម  (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs”។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

CGCC and Bridge Bank

អំពី CGCC

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

ព័ត៌មានបន្ថែមពី CGCC ៖ www.cgcc.com.kh

 

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

ព័ត៌មានបន្ថែមពី ធនាគារប្រ៊ីដ៖ www.bridgebank.com.kh

ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ

នៅថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំគណៈប្រតិភូ CGCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suwat Techawatanawana អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ នៅការិយាល័យរបស់ធនាគារកសិកនប្រទេសថៃ ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងរបស់ធនាគារកសិកនប្រទេសថៃ និងសាខាធនាគារកសិកន (ភ្នំពេញ) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC។

ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ និងបានពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ជុំវិញស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង CGCC និង សាខាធនាគារកសិកន (ភ្នំពេញ) ដែលជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលទើបនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC នាពេលថ្មីៗនេះ។

ជាកិច្ចឆ្លើយតប លោកអគ្គនាយកប្រតិបត្តិរងរបស់ធនាគារកសិកនប្រទេសថៃ បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់វត្តមានរបស់គណៈប្រតិភូរបស់ CGCC និង បានចែករំលែកអំពីវឌ្ឍនភាពនៃធនាគារកសិកន រួមទាំង បទពិសោធន៍នៃការផ្តល់កម្ចី ដែលមានការធានាពីសាជីវកម្មធានាឥណទានថៃ នៅក្នុងប្រទេសថៃជាដើម។

ជំនួបសម្តែងការគួរសមនេះ ពិតជាឱកាសដ៏មានតម្លៃសម្រាប់ទាំង CGCC និងធនាគារកសិកន បានសិក្សាស្វែងយល់ពីស្ថានភាពនៃវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៕

ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ
ជំនួបសម្តែងការគួរសមរបស់ CGCC ជាមួយធនាគារកសិកន នៅប្រទេសថៃ

 

វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ CGCC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិកទាំងអស់ នៅការិយាល័យកណ្តាលរបស់ CGCC។

CGCC សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងអាចជួយបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តនៃការរៀបចំបទបង្ហាញ និងជំនាញនៃការធ្វើបទបង្ហាញជូនដល់បុគ្គលិក ដើម្បីបង្កើន​ប្រសិទ្ធភាពការងាររបស់ពួកគេ ក៏ដូចជាការអភិវឌ្ឍ CGCC ទាំងមូល។

វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC
វគ្គបណ្តុះបណ្តាល ស្តីពី  “PowerPoint Designs and Presentation skills” ជូនដល់បុគ្គលិករបស់ CGCC

CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី

នាថ្ងៃទី៧ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានដឹកនាំគណៈប្រតិភូពី CGCC ចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៣៥ របស់ ACSIC នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដែលត្រូវបានរៀបចំឡើងដោយ មូលនិធិធានាឥណទានប្រទេសម៉ុងហ្គោលីក្រោមប្រធានបទ “Looking ahead: fostering green financing for sustainable development”។

CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី

នៅក្នុងសន្និសីទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានអញ្ជើញផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដើម្បីថ្លែងសុន្ទរកថាស្វាគមន៍ ទៅកាន់បណ្តាប្រតិភូពីស្ថាប័នធានាឥណទាននានា អំពីយន្តការធានាឥណទានរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកដល់និរន្តរភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី

លើសពីនេះ លោក Wong Keet Loong អគ្គនាយក CGCC ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Design, Implementation and Monitoring: The Role of Credit Guarantee Schemes in Addressing the Perceived Higher Risks Associated with Green Finance Investments”។ លោកអគ្គនាយក បានចែករំលែកអំពីវឌ្ឍនភាពរបស់ CGCC ក្នុងការអភិវឌ្ឍគម្រោងធានាឥណទាន ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាលនានា និងទីភ្នាក់ងារដៃគូអភិវឌ្ឍ ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានប្រមាណ៤០%នៅឆ្នាំ២០៣០។ លោកអគ្គនាយកក៏បានបញ្ជាក់បន្ថែមទៀតថា CGCC កំពុងរៀបចំផែនការបង្កើតឱ្យមាននូវ ទុនបៃតង (Green Fund) សម្រាប់គាំទ្រដល់សមត្ថភាពសម្រាប់ការធានាលើវិស័យបៃតង។ ទុននេះនឹងត្រូវបានចូលរួមបដិភាគដោយ CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម វិនិយោគិន និងម្ចាស់ជំនួយនានា ដែលមានគោលដៅរួម ក្នុងការគាំទ្រដល់អាជីវកម្មលើវិស័យបៃតង នៅកម្ពុជា។

CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី

តាមរយៈសន្និសីទនេះ ប្រតិភូតំណាងស្ថាប័នចូលរួមមានឱកាសក្នុងការចែករំលែក និងផ្លាស់ប្តូរទស្សនៈលើប្រធានបទនានាជុំវិញការហិរញ្ញប្បទានបៃតង សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈរបៀបវារៈដែលមានដូចជា កិច្ចពិភាក្សា កិច្ចសន្ទនាពីអ្នកជំនាញ និងសុន្ទរកថាគន្លឹះនានា ដែលនាំមកនូវកិច្ចខិតខំប្រឹងប្រែងជារួម ឆ្ពោះទៅរកការកសាង និងអភិវឌ្ឍហិរញ្ញប្បទានបៃតង ដែលជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍជាវិជ្ជមាន ខណៈដែលប្រធានបទនៃសន្និសីទរបស់ ACSIC លើកទី៣៥នេះមិនត្រឹមតែពាក់់ព័ន្ធសម្រាប់ស្ថាប័នចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងដោះស្រាយនឹងបញ្ហាប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្នផងដែរ។

សន្និសីទនេះមានការចូលរួមពីតំណាងសមាជិក និងអ្នកសង្កេតការណ៍របស់ ACSIC ប្រហែល១២០រូប មកពី១៣ប្រទេសនៅក្នុងទ្វីបអាស៊ី រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ACSIC គឺជាសមាគមនៃស្ថាប័នធានាឥណទាន ឬស្ថាប័នមានតួនាទីប្រហាក់ប្រហែលនេះដ៏ធំជាងគេ នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធធានាឥណទាន ដែលបច្ចុប្បន្ននេះការចូលរួមពី១៩ស្ថាប័ន មកពី១៣ប្រទេសនៅក្នុងទ្វីបអាស៊ី​៕

CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី
CGCC ចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ លើកទី៣៥ របស់ ACSIC នៅប្រទេសម៉ុងហ្គោលី

 

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី ១៣ ខែកក្កដា បានចុះកិច្ចសហការគ្នាលើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី ដែលធនាគារ ព្រីនស៍ នឹងដើរតួជាស្ថាប័នផ្តល់ឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសដែលគ្រប់គ្រងដោយស្ត្រី ដោយមាន CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាលើកម្ចីអាជីវកម្ម។

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាជិកក្រុមប្រឹក្សាភិបាលចំនួនប្រាំរូបនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

នៅឆ្នាំ២០២១ ធនាគារ ព្រីនស៍ ជាក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC ដែលចូលរួមដោះស្រាយបញ្ហាប្រឈមនៃកង្វះទ្រព្យធានា សម្រាប់ប្រាក់កម្ចី របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មជួបជាមួយបញ្ហាប្រឈមបណ្តាលមកពី ជំងឺរាតត្បាតកូវីដ១៩។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

នៅឆ្នាំនេះ ជាថ្មីម្តងទៀត យើងនៅតែខ្នះខ្នែងក្នុងការបន្តការគាំទ្ររបស់យើងចំពោះការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក តាមរយៈគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី របស់ CGCC និងធនាគារព្រីសន៍ ដែលនឹងផ្តល់ប្រាក់កម្ចីដែលមានការធានាជាពិសេសដល់សហគ្រិនស្ត្រី ឬMSMEs ដែលគ្រប់គ្រងដោយស្ត្រី ដែលមានការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងមានតម្រូវការទុនបន្ថែមដើម្បីពង្រីក ឬវិនិយោគ ឬទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ នៅក្រោមគម្រោងនេះ CGCC នឹងផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃទំហំឥណទាន ជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ និងរយៈពេលឥណទានរហូតដល់ ៦ឆ្នាំ ពីធនាគារ ព្រីនស៍។

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា “យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយ គាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។ ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។ នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។ វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់។”

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

លោក Wong Keet Loong អគ្គនាយកនៃCGCC បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងធានាឥណទានជាកញ្ចប់ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។ យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុបដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។ លោកអគ្គនាយកក៏បានបន្ថែមទៀតថា “គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។”

ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី
ធនាគារ ព្រីនស៍ សហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

 

គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ ធនាគារ ព្រីនស៍ អាចផ្តល់ប្រាក់កម្ចីដែលមានការធានាដល់សហគ្រិនស្ត្រីដោយមិនចាំបាច់ទទួលបានការអនុម័តការធានាពីCGCC លើប្រាក់កម្ចីនីមួយៗមុនពេលផ្តល់ប្រាក់កម្ចីនោះឡើយ។ សូមទៅកាន់សាខាធនាគារ ព្រីនស៍ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីដាក់ពាក្យស្នើឥណទានក្រោមគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី (PGS) ឬទំនាក់ទំនងលេខ 1800 20 8888 (ឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម៕

Credit to: ខេមបូណូមីស, ១៤ កក្កដា ២០២៣, Fresh News, កោះសន្តិភាពSWIFT NEWS

ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅអគារព្រីនស៍ថៅវើ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារព្រីនស៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ ដែលមានទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC និង លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ និងក្រោមវត្តមានកិត្តិយសពី លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា។

គម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តី របស់ CGCC និងធនាគារព្រីនស៍ នេះគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ដែលនឹងអនុញ្ញាតឱ្យធនាគារព្រីនស៍ អាចបញ្ចេញកម្ចីដែលមានការធានា ជូនទៅសហគ្រិនស្ត្រី ដោយមិនចាំបាច់ស្នើសុំការធានាម្តងមួយៗពី CGCC មុនពេលបញ្ចេញកម្ចីទាំងនោះ។ គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ នឹងគាំទ្រដល់ការបញ្ចេញកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារព្រីនស៍ ជូនដល់សហគ្រិនស្រ្តី ដែលខ្វះទ្រព្យធានា ឱ្យកាន់តែបានច្រើន ងាយស្រួល និងរហ័សជាងមុន។

ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី
ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ “​គម្រោងធានាឥណទានជាកញ្ចប់ទំហំ៣លានដុល្លារនេះ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។ យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុបដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។

លោកអគ្គនាយកក៏បានបន្ថែមទៀតថា ៖ “គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។”

ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី
ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា “យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយ     គាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។ ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។ នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។ វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់។”

គួរបញ្ជាក់ឱ្យដឹងផងដែរថា ធនាគារព្រីនស៍ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC តាំងពីឆ្នាំ២០២១ ហើយបាននិងកំពុងបន្តចូលរួមជាមួយ CGCC ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកទ្រព្យធានារបស់ MSMEs តាមរយៈការផ្តល់កម្ចីដែលមានការធានា។   CGCC និងធនាគារព្រីនស៍ សង្ឈឹមថា គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ នឹងអាចផ្តល់ការគាំទ្រដល់សហគ្រិនស្រ្តីនៅកម្ពុជា ដែលភាគច្រើនជា MSMEs ​ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច៕ ​

ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី
ការចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ ទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី

អំពី CGCC

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។

អំពីធនាគារព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៤ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសសូមជម្រាបជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC  ឱ្យបានជ្រាបថា នាថ្ងៃទី២៩​ មិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្ត ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។​ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃដដែល ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ មានគោលបំណងដាក់ចេញនូវវិធានការនៃការថ្លឹងហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះ មានកម្រិតខុសៗគ្នាផ្អែកលើ ប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។

​សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងផងដែរ ពីការដាក់វិធានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែង និងគិតគូរយ៉ាងម៉ត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ការយកចិត្តទុកដាក់ពិសេសចំពោះ ការគាំទ្រដល់យន្តការធានាឥណទានដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយការថ្លឹងហានិភ័យសូន្យភាគរយចំពោះចំណែកឥណទានដែលត្រូវបានធានា ដើម្បីសម្រួលឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ទទួលបានប្រភពទុនកាន់តែច្រើនជាងមុន

គួរបញ្ជាក់ផងដែរថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ៕

 ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣

ទាញយក​ប្រកាស

ធនាគារ មេ​យ​ប៊ែ​ង សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា BNI Super និង​សមាគម​សហគ្រិន​ស្ត្រី កម្ពុជា ចុះ MoU ដើម្បី​លើក​ស្ទួយ​ការ​កសាង​សមត្ថភាព និង​ជំនាញ​របស់ SME

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (​ធនាគារ មេ​យ​ប៊ែ​ង​) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចូលរួម​ជា​ដៃគូ​សហ ការ​យុទ្ធសាស្ត្រ​ជាមួយ BNI Super និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA) ក្នុង​គោល​បំ ណ​ង​រួម​គ្នា​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ កម្មវិធី «​កសាង​សមត្ថភាព និង​ជំនាញ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​» ។

ក្រោម​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ធនាគារ មេ​យ​ប៊េ​ង សាជីវកម្ម​ធានា ឥណទាន​កម្ពុជា BNI Super និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នឹង​សហការ​គ្នា​ដើម្បី​ផ្តល់​នូវ​វគ្គ បណ្តុះបណ្តាល​តាម​រយៈ​សិក្ខាសាលា​ទៅ​ដល់​សមាជិក​នៃ​ស្ថាប័ន​ខាងលើ ក៏​ដូច​ជា​ម្ចាស់​សហ គ្រាស​ធុន​តូច និង​មធ្យម​ផ្សេង​ទៀត​ដែល​បាន​ចូលរួម ដើម្បី​ជួយ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ ពួក​គេ ។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​អាជីវកម្ម ។

ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ ក៏​នឹង​ត្រួសត្រាយ​ផ្លូវ​ដល់​ការ​ពង្រីក​បណ្តាញ​ទំនាក់ ទំនង ក៏​ដូច​ជា​ការ​អភិវឌ្ឍ​រយៈពេល​យូរអង្វែង​ផ្នែក​មុខ​ជំនួញ​ដល់​សហគ្រាស​ធុន​តូច និងមធ្យម ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​តាម​រយៈ​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា និង ការ​ចែករំលែក​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​បច្ចេកទេស​នានា ។ ពិសេស​លើស​នេះ​ទៅ​ទៀត អ្នកចូលរួម​ក៏​នឹង​ទទួល​បានការ​លើកទឹកចិត្ត​ពី​ធនាគារ មេ​យ​ប៊េ​ង ខេ​ម​បូ​ឌា តាម​រយៈ​ការ​ផ្តល់ ជូន​នូវ​អត្រា​ពិសេស​ដល់​ពួក​គេ​ផង​ដែរ ។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ប្រារព្ធ​ឡើង​នៅ អគារ ធនាគារ មេ​យ​ប៊េ​ង ថៅ​វើ ក្រោម​ការ​ចូលរួម​ពី​សំណាក់ ៖ លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស របស់ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ភី​អ៊ិ​ល​ស៊ី​, លោក Wong Keet Loong អគ្គនាយក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​, លោក គ្រុយ រិ​ទ្ធី ប្រធាន របស់ BNI Super និង​លោក​ជំទាវ ជា រ​ដ្ឋា អនុប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ​របស់​ធនាគារ មេ​យ​ប៊ែ​ង បាន​លើក​ឡើង​ថា «​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ​នេះ​ជា​ការ បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់ សហគ្រិន​ធន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ជឿជាក់​ថា ការ​ផ្តល់​ជា​វេទិកា​ក្នុង វគ្គ​បណ្តុះបណ្តាល​នេះ ដែល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ យើង​បាន​នឹង កំពុង​ផ្តល់​នូវ​ឧបករណ៍​ដ៏​ត្រឹមត្រូវ​ដើម្បី​ចីរភាព​នៃ​មុខ​ជំនួញ​របស់​ពួក​គាត់ ដែល​ក៏​ជា​កិច្ច​រួម ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​រួម​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​» ។

«​ឆ្នាំទៅ​មិ​ញ កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ​នេះ​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​កត់ សម្គាល់ ។ ឆ្នាំ​នេះ​យើង​ចង់​បន្ត​បំពេញ​នូវ​កិច្ចសន្យា​របស់​យើង​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​អរិយ្យ​ភាព​ដោយ​បង្កើន​នូវ​កម្រិត​នៃ​ការ​គាំទ្រ​របស់​យើង​ថែម​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​បន្ត​គាំទ្រ និង​ពង្រីក​ដៃគូ​សហការ​សរុប​ចំនួន​បី​ដែល​រួម​មាន CGCC CWEA និង BNI Super» លោក​បាន​បន្ថែម ។

លោក Wong Keet Loong អគ្គនាយក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា មាន​ប្រសា សន៍​ថា «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង​ក្នុង ឆ្នាំ​នេះ​ម្តងទៀត​សម្រាប់​កម្មវិធី BCC និង​ពិសេស​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ BNI និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​នៃ កម្មវិធី​ដ៏​សំខាន់​នេះ ។ យើង ជឿជាក់​ថា កម្មវិធី BCC នឹង​ផ្តល់​ជា​ធនធាន​ដ៏​សំខាន់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ កម្ពុជា និង​ជា​ជំនួយ​ដល់​សហគ្រិន​របស់​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ទទួល​បាន​ជោគជ័យ ជាមួយនឹង​នឹង​ឱកាស​ដ៏​ទូលំទូលាយ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន និង​បង្កើន​ចំណេះដឹង ហិរញ្ញវត្ថុ ដែល​ស្រប​ជាមួយនឹង​ទិស​ដៅ​របស់ CGCC» ។

លោក​ជំទាវ ជា រ​ដ្ឋា អនុប្រធាន​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា CWEA ក៏​បាន​គាំទ្រ ផង​ដែរ​ថា «​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម នេះ ដោយ​កម្មវិធី​នេះ​ស្រប​ទៅ​តាម​បេសកកម្ម​របស់ CWEA ក្នុង​ការ​ជួយ​ជម្រុញ​វិស័យ សហគ្រិនភាព​ដល់​ស្ត្រី​កម្ពុជា តាម​រយៈ​ការ​បង្កើន​ជំនាញ និង​បណ្តាញ​ទំនាក់ទំនង ។ នាង​ខ្ញុំ សូម​លើកទឹកចិត្ត​ដល់​សមាជិក CWEA និង​សហគ្រិន​ស្ត្រី​ទាំងអស់​ឱ្យ​ចាប់​យក​ឱកាស​នេះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​យល់​ដឹង​បន្ថែម និង​ពង្រីក​វិសាលភាព​ផ្ទាល់ខ្លួន​» ។

លោក គ្រុយ ឬ​ទ្ធី នៃ BNI Super ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក​មក​កាន់​វគ្គ បណ្តុះបណ្តាល​នេះ​ដែរ ។ លោក​បាន​ថ្លែង​ថា «​យើង​មាន​ទំនុកចិត្ត​ថា ការ​ក្លាយជា​ដៃគូរ​សហ ការ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​សមាជិក​របស់ BNI ក៏​ដូច​ជា​សហគ្រិន​ដទៃ ព្រោះ​វា​បាន​អនុញ្ញាត​ឱ្យ​សមាជិក​របស់​យើង ពង្រីក​នូវ​បណ្តាញ​ទំនាក់ទំនង​របស់​ពួក​គេ អភិវឌ្ឍ​ជំនាញ​ថ្មី​ៗ និង​ជំរុញ​ដល់​ការ​បើក​ទំព័រ​អាជីវកម្ម​របស់​ពួក​គេ​ជាដើម​» ។

នៅ​ក្នុង​ឆ្នាំ ២០២២ កម្មវិធី កសាង​សមត្ថភាព និង​ជំនាញ បាន​បណ្តុះបណ្តាល​សហ គ្រាស​ធុន​តូច និង​មធ្យម និង​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ជិត ១០០ នាក់ ទៅ​លើ​ប្រធានបទ​ផ្សេង​ៗ គ្នា រួម​មានការ​ចុះបញ្ជី អាជីវកម្ម​នៅ​កម្ពុជា សារៈសំខាន់​គោលការណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​ធ្វើ​ស្លាក​យីហោ និង​ទីផ្សារ​ឌី​ជី​ថ​ល ក៏​ដូច​ជា​ការ​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម ។ វគ្គ បណ្តុះបណ្តាល​ទាំងនេះ ត្រូវ​បាន​ចែករំលែក​ដោយ​អ្នកជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ​ដែល អញ្ជើញ​មក​ពី​បណ្តា​ស្ថាប័ន ក្រុមហ៊ុន ច្បាប់​ល្បី​ៗ​ក្នុងស្រុក ទីប្រឹក្សា​ពាណិជ្ជកម្ម ភ្នាក់ងារ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្ថាប័នហិរញ្ញវត្ថុ​នានា ៕

Credit to: កោះសន្តិភាព, ១០ មិថុនា ២០២៣

ជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ដែលទទួលបានកម្ចីដែលមានការធានាពី CGCC ដើម្បីទ្រទ្រង់អាជីវកម្ម

អាននិងទាញយកអត្ថបទជា PDF: លោក សុខ ណាឡែន ម្ចាស់អាជីវកម្ម កសិដ្ឋានចិញ្ចឹមជ្រូក ខេត្តកំពង់ឆ្នាំង

នៅក្នុងឆ្នាំ២០១៤ ខ្ញុំបាទបានចាប់ផ្ដើមអាជីវកម្ម កសិដ្ឋានចញ្ចឹមជ្រូកមួយនេះឡើង។ ដំបូងឡើយ កសិដ្ឋាននេះគឺជាកសិដ្ឋានចញ្ចឹមជ្រូកកូន រហូតដល់ឆ្នាំ២០១៩ កសិដ្ឋានមួយនេះបានប្រែក្លាយទៅជាកសិដ្ឋានចញ្ចឹមជ្រូកសាច់។

ពេលចាប់ផ្ដើមអាជីកម្មកសិដ្ឋានចិញ្ចឹមជ្រូកនេះដំបូង ខ្ញុំប្រឈមនឹងបញ្ហាសំខាន់២គឺ បញ្ហាបចេ្ចកទេស និងបញ្ហាទុនបង្វិល។ បច្ចេកវិទ្យាប្រែប្រួលយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យម្ចាស់អាជីវកម្មមានទុនបង្វិលគ្រប់គ្រាន់។ ចំពោះកសិដ្ឋានរបស់ខ្ញុំ តាមស្ដង់ដារបច្ចេកទេស គឺតម្រូវឲ្យមានឡជីវឧស្ម័នដែលការពារបរិស្ថានជុំវិញកសិដ្ឋានដូចជា ការពារការបំភាយផ្សែងពុល និងការពារក្លិនមិនល្អនានា។ មិនតែប៉ុណ្ណោះ ឡជីវឧស្ម័ន អាចឱ្យយើងកែច្នៃកាកសំណល់ មកប្រើប្រាស់ឡើងវិញបាន។ ជាសំណាងល្អ មជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានផ្តល់ជំនួយបច្ចេកទេស ក្នុងការកែច្នៃ និងបង្កើតឡជីវឧស្ម័នសម្រាប់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។ យ៉ាងណាក៏ដោយ កង្វះទុន គឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ខ្ញុំ។ តាមរយៈភាពជាដៃគូសហការរបស់ CGCC BTIC បានណែនាំខ្ញុំអំពីកម្ចីដែលមានការធានា ដោយមិនចាំបាច់មានទ្រព្យធានា។ ជាមួយការធានាឥណទានពី CGCC ខ្ញុំក៏ទទួលបានកម្ចីអាជីវកម្មពី ធនាគារ កាណាឌីយ៉ា តាមអ្វីដែលខ្ញុំបានស្នើសុំ និងទាន់ពេលវេលាដោយមិនចាំបាច់មានទ្រព្យធានា។ កម្ចីដែលមានការធានាពី CGCC គឺជាទុនបង្វិល ដែលអាចឲ្យខ្ញុំបន្ដការសាងសង់ឡជីវឧស្ម័នថ្មី ដើម្បីទ្រទ្រង់កសិដ្ឋានចញ្ចឹមជ្រូករបស់ខ្ញុំ។

ការទទួលបានកម្ចីដែលមានការធានាពី CGCC គឺអាស្រ័យទៅលើសក្ដានុពលនៃអាជីវកម្មរបស់ខ្ញុំ ពោលគឺលទ្ធភាពនៃការរីកចម្រើនទៅមុខ ការកសាង ការថែទាំប្រវត្តិឥណទានឲ្យបានល្អ ក៏ដូចជាការបំពេញឯកសារតម្រូវដែលអាចបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ម្ចាស់អាជីវកម្មដទៃទៀតដែលមានតម្រូវការទុន ប៉ុន្តែខ្វះទ្រព្យធានា ក៏អាចស្វែងរកការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដៃគូរបស់ CGCC បានដែរ៕