CGCC

របាយកាណ៍ប្រចាំឆ្នាំ២០២៥ របស់ CGCC

សូមស្វាគមន៍មកកាន់ របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ CGCC ដែលជាឆ្នាំទី៥ នៃប្រតិបត្តិការរបស់យើង!

CGCC មានកិត្តិយសក្នុងការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៥ ជាផ្លូវការនាថ្ងៃនេះ។ របាយការណ៍ប្រចាំឆ្នាំនេះ នាំមកជូននូវវឌ្ឍនភាព និងសមិទ្ធផលរបស់ CGCC ជាពិសេសលើប្រតិបត្តិការនៃការធានាឥណទាន រួមជាមួយនឹងការសង្ខេបអំពីព្រឹត្តិការណ៍ សកម្មភាព និងរបាយការណ៍សវនកម្មហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ។

អានបន្ថែម

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

អានបន្ថែម

ព្រឹត្តិបត្រព័ត៌មានលេខ១៨

ព្រឹត្តិបត្រព័ត៌មានលេខ១៨ របស់ CGCC គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ជាពិសេស ពិធីអបអរសាទរខួបគម្រប់ ៥ឆ្នាំ របស់ CGCC, ការដាក់ប្រើប្រាស់ជាផ្លូវការនៃគម្រោងធានាឥណទានឯកត្តឥណទានពិសេស (IGPlus), ការជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ ដែលពង្រីកអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ, ការវាយតម្លៃឥណទានសម្រាប់គម្រោងធានាឥណទានឯកត្តឥណទានពិសេស (IGPlus), ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។

អានបន្ថែម

CGCC បន្តរក្សាចំណាត់ថ្នាក់ឥណទាន  khAAA

CGCC បានបន្តរក្សាចំណាត់ថ្នាក់ឥណទាន  khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា)។

អានបន្ថែម

គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច

ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ តទៅ បន្ទាប់ពីការអស់សុពលភាពនៃ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)”។  ក្រោម ESGS, CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០% នៃប្រាក់ដើម និងកំណត់កម្រៃធានាឥណទានអប្បបរមាត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមានលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត។

អានបន្ថែម

កម្រងវីដេអូរបស់ CGCC

ទស្សនាវីដេអូតាមរយៈគេហទំព័ររបស់ CGCC ដើម្បីស្វែងយល់ពីសមិទ្ធផល និង ព្រឹត្តិការណ៍សំខាន់របស់ CGCC, ការធានាឥណទាន, និងបទពិសោធន៍នានារបស់ម្ចាស់អាជីវកម្ម។

អានបន្ថែម

CGCC គាំទ្រការនាំចេញអង្ករកម្ពុជា

គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) របស់ CGCC នឹងជួយសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចី ទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។

អានបន្ថែម

គាំទ្រសហគ្រិនស្រ្តីនៅកម្ពុជា

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានដាក់ចេញឡើងក្នុងគោលបំណងបង្កើនការគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រីឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចី រហូតដល់ ៨០% នៃទំហំកម្ចី សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។

អានបន្ថែម

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC

គណនីដែលមានការធានា

សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងធំ
0

ឥណទានដែលមានការធានា

លានដុល្លារ
0

សន្និធិឥណទានដែលមានការធានា

លានដុល្លារ
0

សន្និធិទំហំការធានាឥណទាន

លានដុល្លារ
0
* ទិន្នន័យខាងលើ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦