CGCC

គម្រោងធានាឥណទាន​ដើម្បីស្តារអាជីវកម្ម

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គឺជាគម្រោងធានាឥណទានដំបូងបង្អស់ ដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)។

BRGS មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។

BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចីដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

ចុចទីនេះ ដើម្បីទាញយក ៖ គោលការណ៍ណែនាំផ្លូវការអំពីគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម

លក្ខខណ្ឌនៃBRGS

អាជីវកម្មដែលមានគុណវឌ្ឍិ

ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. អាជីវកម្មដែលស្នើសុំកម្ចីត្រូវតែជា៖

វិធីនៃការស្នើសុំការធានាឥណទាន​​ BRGS

១. អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ត្រូវដាក់ពាក្យស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ណាមួយរបស់សាជីវកម្មធានាឥណទានកម្ពុជា។

២. បន្ទាប់ពីវាយតម្លៃ និងអនុម័តសំណើសុំកម្ចីនោះ PFIs ត្រូវដាក់ពាក្យស្នើសុំការធានាឥណទានលើកម្ចីនោះ មកសាជីវកម្មធានាឥណទានកម្ពុជា។ PFIs មិនត្រូវផ្តល់កម្ចីទៅឱ្យអ្នកខ្ចី មុនពេលសំណើសុំការធានាឥណទាន ត្រូវបានអនុម័តដោយសាជីវកម្មធានាឥណទានកម្ពុជានោះទេ។

៣. សាជីវកម្មធានាឥណទានកម្ពុជា នឹងវាយតម្លៃលើសំណើសុំការធានាឥណទានរបស់ PFIs។ ប្រសិនបើសំណើសុំការធានាឥណទាននោះ ត្រូវបានអនុម័ត សាជីវកម្មធានាឥណទានកម្ពុជា នឹងផ្តល់ជូននូវលិខិតធានាឥណទានជូនទៅ PFIs។

៤. បន្ទាប់ពីទទួលបានលិខិតធានាឥណទាន PFIs ត្រូវផ្តល់កម្ចីដែលមានការធានានោះជូនទៅឱ្យអ្នកខ្ចី។

ដំណើរនៃការស្នើសុំការធានាឥណទាន​​ BRGS

CGCC - BRGS Leaflet - Khmer-01

វិស័យអាទិភាព

វិស័យកសិកម្ម

វិស័យឧស្សាហកម្ម

វិស័យសេវាកម្ម

ចំណាំ:

* វិស័យមិនមែនអាទិភាព គឺជារិស័យទាំងឡាយណាដែលមិនមាននៅក្នុងតារាងខាងលើ។ វិស័យមិនមែនអាទិភាព ក៏អាចទទួលបាននៅគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មផងដែរ។

អត្ថប្រយោជន៍នៃ BRGS

លក្ខណៈសហគ្រាស

BRGS មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។

* លក្ខខណ្ឌនៃគម្រោងBRGS ក៏អាចអនុវត្តបានសម្រាប់សហគ្រាសខ្នាតមីក្រូផងដែរ
*** ការកំណត់និយ័មន័យរបស់ សហគ្រាសធុនតូចនិងមធ្យម នៅក្នុងគម្រោងBRGS គឺអនុវត្តទៅតាមនិយមន័យដែលមានចែងក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២ តុលា ២០១៨ ស្តីពីការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងវិស័យអាទិភាព

គោលការណ៍ណែនាំអំពី BRGS

ខិត្តប័ណ្ណផ្សព្វផ្សាយអំពី BRGS