នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម បានសហការរៀបចំកម្មវិធី EPIC វគ្គទី៤ ស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាព លោក ពូន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងវត្តមានជាកិត្តិយសរបស់លោក ណូ លីដា អគ្គនាយក CGCC និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ចាម និងបណ្តាខេត្តនានា សរុបប្រមាណ ៧៥រូប ក្នុងនោះស្រ្តីមាន ២៨រូប។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 4th Series of 2025
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារមេយប៊ែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៥ ស្តីអំពី «ការរៀបចំផែនការអាជីវកម្ម សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC), និងវត្តមានកិត្តិយសពីសំណាក់ លោក ណូ លីដា អគ្គនាយក CGCC, និងលោក ឌុក សារ៉ាក់ នាយក នៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារ មេយប៊ែង និងមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៣៥រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
កិច្ចពិភាក្សាលើប្រធានបទ “លទ្ធភាពទទួលបានការគាំទ្រ និងហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” ដោយវាគ្មិនកិត្តិយសរួមមាន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 5th Series of 2025
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៦ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ក្រោមអធិបតីភាព លោក វ៉ាន់ សុភាព ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងវត្តមានជាកិត្តិយសរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ម្ចាស់សិប្បកម្ម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តនានា សរុប ៥១រូប ព្រមទាំងបុគ្គលិករបស់ស្ថាប័ន និងមន្ទីរ សរុបប្រមាណ ៧០រូប។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 6th Series of 2025
នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ABA បានសហការរៀបចំកម្មវិធី EPIC វគ្គទី៧ ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ក្រោមវត្តមានកិត្តិយសពីសំណាក់ លោក រស់ វិសិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង, លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC, លោកស្រី ម៉ក់ ដាវី នាយករងឥណទានអាជីវកម្មខ្នាតមធ្យមនៃធនាគារ ABA និងសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៥០រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។
ប្រធានបទបណ្តុះបណ្តាល និងគ្រូបណ្តុះបណ្តាល៖
បទបង្ហាញ និងវាគ្មិន៖
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC 7th Series of 2025