CGCC

គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន

គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ (UDGS) សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ជាការធានាឥណទានជាកញ្ចប់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅជាសកល នៃលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅឆ្នាំ២០៣០។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការរបស់ប្រតិបត្តិករទឹកស្អាតឯកជន ដោះស្រាយបញ្ហាប្រឈមលើទ្រព្យធានា និងការធានាឥណទានជាមួយនឹងលក្ខខណ្ឌអនុគ្រោះ។

អត្ថប្រយោជន៍នៃគម្រោង UDGS សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន

  • លើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ
  • គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស
  • គាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានប្រតិបត្តិការ
  • ជំរុញសកម្មភាពសេដ្ឋកិច្ចដោយបង្កើត និងបង្កើនឱកាសការងារ
  • កាត់បន្ថយហានិភ័យរបស់គ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុ

លក្ខខណ្ឌនៃ UDGS សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន

អាជីវកម្មដែលមានគុណវុឌ្ឍិ

ដើម្បីទទួលបានការធានាឥណទានពី CGCC ក្រោមគម្រោង UDGS អាជីវកម្មត្រូវតែ៖

  • ជាប្រតិបត្តិករទឹកស្អាតឯកជន
  • អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី ៥០%)
  • យ៉ាងហោចណាស់មានការតភ្ជាប់បណ្តាញទឹកស្អាត ១០០០ បណ្តាញ
  • មានអាជ្ញាបណ្ណដែលនៅមានសុពលភាពយ៉ាងហោចណាស់ ៧ឆ្នាំ

លក្ខខណ្ឌផ្សេងៗ៖

  • ត្រូវមានលិខិតបញ្ជាក់ (ប្រវត្តិរូប និងទិន្នន័យ) ពីសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
  • ត្រូវមានលិខិតបញ្ជាក់ការទទួលបានជំនួយមូលនិធិ ឬជំនួយបច្ចេកទេស ឬការគាំទ្ររបស់គម្រោង (ឧទាហរណ៍៖ water.org ឬគម្រោងផ្សេងៗ)

នីតិវិធីនៃការស្នើសុំការធានាឥណទានក្រោមគម្រោង UDGS សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន

ទំនាក់ទំនងមកកាន់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ក្រោមគម្រោង UDGS សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន