


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Credit Guarantee Sole Company Limited (LCGC) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការអភិវឌ្ឍសេវាកម្មធានាឥណទាន និងការរីកចម្រើនដ៏រឹងមាំរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយកនៃ CGCC និងលោក វង់ គីតលួង (Wong Keet Loong) អគ្គនាយកនៃ LCGC ព្រមទាំងមានតំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ, ក្រសួងហិរញ្ញវត្ថុ, ធនាគារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលរួមជាសាក្សី សរុបចំនួន ៣០ នាក់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក លីដា បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈកិច្ចសហការក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការកែលម្អប្រតិបត្តិការ”។
លោកបានបន្ថែមថា “វាបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែង និងមានឥទ្ធិពលរវាងស្ថាប័នទាំងពីររបស់យើង។ នវានុវត្តន៍មិនត្រូវបានកំណត់ដោយភាពចាស់ទុំរបស់គ្រឹះស្ថាននោះទេ។ ទោះបីជា CGCC បានចាប់ផ្តើមប្រតិបត្តិការមុន LCGC ក៏ដោយ ក៏អាចមានផ្នែកដែល LCGC អនុវត្តបានល្អជាង ហើយយើងស្វាគមន៍ឱកាសទាំងនោះដើម្បីរៀន និងកែលម្អជាមួយគ្នា”។
ក្នុងឱកាសថ្លែងសុន្ទរកថា លោក Wong បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ CGCC នៅថ្ងៃនេះ ដោយបង្កើតកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់ LCGC។ CGCC មានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពចាស់ទុំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទៅជាគ្រឹះស្ថានធានាឥណទានគំរូមួយនៅក្នុងតំបន់”។
អគ្គនាយក LCGC បានកត់សម្គាល់ថា ភាពជាដៃគូនេះនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ LCGC ក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs នៅក្នុងប្រទេសឡាវ។
លោកបានបន្តថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់កិច្ចសហការជាបន្តបន្ទាប់រវាង CGCC និង LCGC ក្នុងការអភិវឌ្ឍ និងការអនុវត្តគម្រោងធានាឥណទាន ដើម្បីគាំទ្រ MSMEs ក៏ដូចជាក្នុងការផ្លាស់ប្តូរចំណេះដឹងលើចំណាត់ថ្នាក់បៃតង (green taxonomy) និងគម្រោងធានាហិរញ្ញប្បទានអាកាសធាតុ/បៃតង”។
លោកបានបន្ថែមថា “ក្នុងនាមជាគ្រឹះស្ថានធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយរដ្ឋ អង្គភាពទាំងពីរចែករំលែកអាណត្តិរួមមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់ MSMEs ដែលជាវិស័យមួយដែលបម្រើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។
Credit to: Khmer Times, Published on 14 May 2026
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារឰនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។
ពិធីចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលទទួលបានទុនហិរញ្ញវត្ថុប្រមាណ ៣២ម៉ឺនដុល្លារ។
កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឱ្យដឹងថា៖ «កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក»។
ការវិនិយោគនោះមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លាន ដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%) និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។
សេចក្ដីប្រកាសរួម បានបន្ដថា៖ «ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី»។
ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២ម៉ឺនដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤ម៉ឺនដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨ម៉ឺនដុល្លារអាមេរិក។
កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីក ទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។
តាមរយៈគំរូហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC នឹងបន្ដគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។
កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។
សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន៕
Credit to: ភ្នំពេញ ប៉ុស្តិ៍, ចេញផ្សាយនាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារព្ធនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។
កម្មវិធី ISF គឺជាគំរូហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក រួមមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លានដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%) និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។
ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី។ ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០.០០០ ដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០.០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០.០០០ ដុល្លារអាមេរិក។
កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីកទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។
តាមរយៈគំរូហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC ប្តេជ្ញាចិត្តគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។ កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។
សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/
សារអេឡិចត្រូនិក៖ [email protected]



នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក–រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសហការរៀបចំសិក្ខាសាលាស្ដីពី “អត្ថ–ប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម-ប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. នៅអគារ អ.ស.ហ.។

កម្មវិធីចុះ MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា តាមរយៈការគាំទ្រឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទទួលបាននូវទុនបន្ថែមតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព និងសញ្ញាបណ្ណចីរភាពជាដើម ដែលមានការគាំទ្រ និងធានាលទ្ធភាពសងក្នុងករណីក្ស័យធន់ពីបុគ្គលធានាក្នុងស្រុក ក្នុងគោលដៅលើកកម្ពស់ការកៀរគរមូលធនក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធ-ភាព។ ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ អំពីលក្ខខណ្ឌដើម្បីទទួលបាននូវការធានាសញ្ញាបណ្ណ និងការធានាដល់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងថា៖ “តាមរយៈ MoU នាថ្ងៃនេះ នឹងអាចទាក់ទាញក្រុមហ៊ុនកាន់តែច្រើន ដែលរួមបញ្ចូលផងដែរទាំងសហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រ ហើយត្រូវការស្វែងរកប្រភពហិរញ្ញប្បទានបន្ថែមក្នុងទម្រង់ជាការបោះផ្សាយលក់សញ្ញាបណ្ណ ឬជាលក្ខណៈបំណុលផ្សេងទៀត ដោយក្រុមហ៊ុននឹងអាចមានឱកាសទទួលបាននូវការធានាឥណទានមួយក្នុងអត្រាពិសេស។”

ជាមួយគ្នានេះ លោក Wong Keet Loong បានលើកឡើងថា៖ “ក្នុងនាមជាស្ថាប័នធានាលើសញ្ញា–បណ្ណដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ស.ធ.ក. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការរីកចម្រើននៃការបោះផ្សាយសញ្ញាបណ្ណ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ឥណទាន khAAA របស់ ស.ធ.ក. នឹងបង្កើនចំណាត់ថ្នាក់ឥណទានរបស់អ្នកបោះផ្សាយ ដែលនឹងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិ–យោគិនលើសញ្ញាបណ្ណ។ MoU ជាមួយ ន.ម.ក. គឺជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការពង្រឹងក្រប–ខណ្ឌមូលបត្រ ដើម្បីលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណឱ្យបានច្រើនជាងមុន ដើម្បីកៀរគរទុន និងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើន។”

បន្ថែមពីនេះ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍បន្ថែមថា៖ “MoU នេះនឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួម ក្នុងការគាំទ្រ ន.ម.ក. លើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងគាំទ្រ ស.ធ.ក. លើការក្លាយជាស្ថាប័នធានាសញ្ញាបណ្ណឈានមុខគេនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការបោះផ្សាយ និងការវិនិយោគលើសញ្ញាបណ្ណកាន់តែច្រើន រួមមាន សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, និងសញ្ញាបណ្ណចីរភាព ជាដើម។”

កម្មវិធីនេះ មានសមាសភាពចូលរួមរួមមាន៖ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមាគមធនាគារនៅកម្ពុជា, រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល, ដៃគូប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុន-ស្ថាប័នពាក់ព័ន្ធដទៃទៀត សរុបចំនួន ១០០ រូប។ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំមកពី ន.ម.ក. និងស.ធ.ក., ក្រុមហ៊ុន តែលកូថេក ធិកធីឌី, ក្រុម-ហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរឺន ម.ក ផងដែរ។

មធ្យោបាយទំនាក់ទំនង៖
ន.ម.ក.
សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ (៨៥៥) ៩៥ ៧៧៥ ៧៧២ (ឃី ពុជ្ឈីង) ឬ អ៊ីមែល៖ [email protected]
ស.ធ.ក.
សូមទាក់ទងនាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម តាមរយៈលេខទូរសព្ទ (៨៥៥) ០៧៨២២២ ១៨៦ (សន ឆវីវតី) ឬ អ៊ីមែល៖ [email protected]
អំពី ន.ម.ក.
ន.ម.ក. ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការមូលបត្រកម្ពុជា។ ន.ម.ក.មានគេហទំព័រផ្លូវការ (វេបសាយ) www.serc.gov.kh និងគេហទំព័រផ្លូវការ (ហ្វេសប៊ុក) www.facebook.com/serc.gov.kh។
អំពី ស.ធ.ក.
ស.ធ.ក. គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់នូវការធានាឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស.ធ.ក. បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណដំបូងគេរបស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពី ន.ម.ក. និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ ស.ធ.ក. មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និងដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅប្រទេសកម្ពុជា។ គេហទំព័រផ្លូវការរបស់ CGCC ៖ www.cgcc.com.kh និងទំព័រហ្វេសប៊ុក ៖ https://www.facebook.com/officialcgcc។