CGCC ចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបាន ដល់ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI Cambodia
ខែកញ្ញា 21, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារនិងអភិវឌ្ឍន៍អាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងជំនួបប្រចាំសប្តាហ៍របស់បណ្តាញ BNI Chapter Brilliant ដើម្បីចែករំលែកអំពីគម្រោងធានាឥណទាន ដល់ម្ចាស់អាជីវកម្មជាង ៣០រូប ដែលជាសមាជិក។
ការចែករំលែកនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាដំណោះស្រាយលើបញ្ហាប្រឈមខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យម។
ម្ចាស់អាជីវកម្មដែលជាសមាជិកបណ្តាញ BNI ដែលបានចូលរួមកម្មវិធីនាព្រឹកនេះ មានការចាប់អារម្មណ៍ជាខ្លាំងលើគម្រោងធានាឥណទានរបស់ CGCC និងបានសាកសួរបន្ថែមអំពីចម្ងល់ទាក់ទងនឹងនីតិវិធីនៃការដាក់ស្នើកម្ចីដែលមានការធានា និងការបំពេញលក្ខខណ្ឌតម្រូវនានា ជាពិសេសក៏បានស្នើលើកទឹកចិត្តសមាជិកក្នុងក្រុមឱ្យទាក់ទងទៅកាន់គ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC ដើម្បីដាក់ស្នើកម្ចីសម្រាប់អាជីវកម្មរបស់ខ្លួន បើសិនជាមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់។