CGCC ចូលរួមក្នុងកម្មវិធី WE Share រៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសកក្នុងកម្មវិធី WE Share ដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ក្នុងគោលបំណងលើកកម្ពស់ជំនាញឌីជីថល និងសហគ្រិនភាពរបស់ស្ត្រី។

តាមរយៈកម្មវិធីនេះ លោកស្រីបានចែករំលែកអំពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពអាជីវកម្ម និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងការគាំទ្រសហគ្រិនស្ត្រីឱ្យពង្រឹង និងពង្រីកអាជីវកម្មប្រកបដោយចីរភាព។

CGCC បន្តប្តេជ្ញាសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងរួមចំណែកលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅកម្ពុជា។