CGCC

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) ឆ្នាំ២០២៦

វគ្គតម្រង់ទិស​

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ មេយប៊ែង បានសហការរៀបចំវគ្គតម្រង់ទិស​ នៃកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) ឆ្នាំ២០២៦ ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ លោក ណូ លីដា អគ្គនាយក CGCC និងលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ​ មេយប៊ែង (ខេមបូឌា) និងគណៈគ្រប់គ្រង និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំង២ និងការចូលរួមពីម្ចាស់អាជីវកម្មប្រមាណ​​ ២៥រូប នៅការិយាល័យ CGCC

វគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកអំពីកម្មវិធីទាំងមូល និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ដើម្បីកំណត់យកប្រធានបទដែលឆ្លើយតបតម្រូវការ​សម្រាប់វគ្គបណ្តុះបណ្តាលទាំង ៣វគ្គ សម្រាប់ឆ្នាំ២០២៦នេះ។ ម្ចាស់អាជីវកម្មដែលមានគុណវុឌ្ឍ នឹងត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលបន្ទាប់ ព្រមជាមួយនឹងការសម្របសម្រួលលើការទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារ មេយប៊ែង។

ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC Series of 2025