CGCC

គម្រោងរបស់យើង

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម

គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម​ (BR​G​S) ​គឺជា​គម្រោង​ធានា​ឥណទាន​ដំបូងបង្អស់​ ​ដែល​ផ្តល់​ដោយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (​ស​.​ធ​.​ក​.)។

BR​G​S ​មាន​គោលដៅ​គាំទ្រ​អាជីវកម្ម​ ​ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ​ ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​និង​សហគ្រាស​ខ្នាត​ធំ​ ​ក្នុង​ការពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (​P​F​I​s) ​សម្រាប់​ការ​កៀរគរ​ទុន​បង្វិល​, ​វិនិយោគ​, ​និង​ការពង្រីក​អាជីវកម្ម​។​ គំនិតផ្តួចផ្តើមនេះ ​ស្រប​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​គាំទ្រ​និរន្ត​ភាព​ ​និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩។​

BR​G​S ​នឹង​ដើរតួ​ជា​ទ្រព្យ​បញ្ចាំ​ចាប់ពី​ ​៧​០​% ​ដល់​ ​៨​០​% ​នៃ​ទំហំ​ក​ម្ចី​ដែល​ផ្តល់​ដោយ​ ​P​F​I​s ​ដូច្នេះ​នឹង​ជួយ​កាត់បន្ថយ​តម្រូវ​ការ​ទ្រព្យ​បញ្ចាំ​ពី​អាជីវកម្ម​ដែល​ស្នើ​ក​ម្ចី។

លក្ខខណ្ឌនៃBRGS

អាជីវកម្មដែលមានគុណវឌ្ឍិ

ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. អាជីវកម្មដែលស្នើសុំកម្ចីត្រូវតែជា៖

វិធីនៃការស្នើសុំការធានាឥណទាន​​ BRGS

១. អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ត្រូវដាក់ពាក្យស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ណាមួយរបស់សាជីវកម្មធានាឥណទានកម្ពុជា។

២. បន្ទាប់ពីវាយតម្លៃ និងអនុម័តសំណើសុំកម្ចីនោះ PFIs ត្រូវដាក់ពាក្យស្នើសុំការធានាឥណទានលើកម្ចីនោះ មកសាជីវកម្មធានាឥណទានកម្ពុជា។ PFIs មិនត្រូវផ្តល់កម្ចីទៅឱ្យអ្នកខ្ចី មុនពេលសំណើសុំការធានាឥណទាន ត្រូវបានអនុម័តដោយសាជីវកម្មធានាឥណទានកម្ពុជានោះទេ។

៣. សាជីវកម្មធានាឥណទានកម្ពុជា នឹងវាយតម្លៃលើសំណើសុំការធានាឥណទានរបស់ PFIs។ ប្រសិនបើសំណើសុំការធានាឥណទាននោះត្រូវបានអនុម័ត សាជីវកម្មធានាឥណទានកម្ពុជា នឹងផ្តល់ជូននូវលិខិតធានាឥណទានជូនទៅ PFIs។

៤. បន្ទាប់ពីទទួលបានលិខិតធានាឥណទាន PFIs ត្រូវផ្តល់កម្ចីដែលមានការធានានោះជូនទៅឱ្យអ្នកខ្ចី។

ដំណើរនៃការស្នើសុំការធានាឥណទាន​​ BRGS

CGCC - BRGS Leaflet - Khmer-01

វិស័យអាទិភាព

វិស័យកសិកម្ម

វិស័យឧស្សាហកម្ម

វិស័យសេវាកម្ម

ចំណាំ:

* វិស័យមិនមែនអាទិភាព គឺជារិស័យទាំងឡាយណាដែលមិនមាននៅក្នុងតារាងខាងលើ។ វិស័យមិនមែនអាទិភាព ក៏អាចទទួលបាននៅគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មផងដែរ។

អត្ថប្រយោជន៍របស់ BRGS