ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ មេយប៊ែង បានសហការរៀបចំវគ្គតម្រង់ទិស នៃកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) ឆ្នាំ២០២៦ ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ លោក ណូ លីដា អគ្គនាយក CGCC និងលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង (ខេមបូឌា) និងគណៈគ្រប់គ្រង និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំង២ និងការចូលរួមពីម្ចាស់អាជីវកម្មប្រមាណ ២៥រូប នៅការិយាល័យ CGCC។
វគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកអំពីកម្មវិធីទាំងមូល និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ដើម្បីកំណត់យកប្រធានបទដែលឆ្លើយតបតម្រូវការសម្រាប់វគ្គបណ្តុះបណ្តាលទាំង ៣វគ្គ សម្រាប់ឆ្នាំ២០២៦នេះ។ ម្ចាស់អាជីវកម្មដែលមានគុណវុឌ្ឍ នឹងត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលបន្ទាប់ ព្រមជាមួយនឹងការសម្របសម្រួលលើការទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារ មេយប៊ែង។
ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម: EPIC Series of 2025