ព្រឹត្តិបត្រព័ត៌មាន លេខទី0៥ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ជាពិសេស ការបន្តសុពលភាពគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) កិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ អេ អឹម ខេ និងអត្ថបទស្វែងយល់ពីអត្រាការប្រាក់ ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ៕
Archives: Publications
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
លោកអ្នកអាចស្វែងយល់លម្អិតអំពីទិន្នន័យនៃការធានាឥណទានគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងគេ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តាមរយៈព្រឹត្តិបត្រវឌ្ឈនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC។
គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩៨៥ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៩២,៧ លានដុល្លារ។
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៨៩៩ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៨៥,៧ លានដុល្លារ។
លោកអ្នកអាចស្វែងយល់លម្អិតអំពីទិន្នន័យនៃការធានាឥណទានគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងគេ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈព្រឹត្តិបត្រវឌ្ឈនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC។
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
ខែតុលា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានច្រើនបំផុតទាំងចំនួនកម្ចី និងទំហំកម្ចី គិតចាប់តាំងពីដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងគេមក។
គិតត្រឹមចុងខែតុលា ឆ្នាំ២០២២ នេះ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៨២៤ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៧៩,៥ លានដុល្លារសហរដ្ឋអាមេរិក។
លោកអ្នកអាចស្វែងយល់លម្អិត អំពីទិន្នន័យនៃការធានាឥណទានគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងគេ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តាមរយៈព្រឹត្តិបត្រវឌ្ឈនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC។
ព្រឹត្តិបត្រព័ត៌មានលេខទី០៤ (ខែកក្កដា-កញ្ញា ឆ្នាំ២០២២)
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០៤ ប្រចាំត្រីមាសទី៣ នៅក្នុងថ្ងៃនេះ ជាភាសាខ្មែរ!
ព្រឹត្តិបត្រព័ត៌មានលេខទី០៤នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់ CGCC ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន និងកិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លើការអនុវត្តភាពជាដៃគូលើការធានាឥណទានជាមួយនឹង CGCC ជាដើម។
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
«ខែកញ្ញា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានជូនដល់ក្រុមហ៊ុន/អាជីវកម្ម ច្រើនជាងគេបង្អស់គិតចាប់តាំងពីការដាក់ដំណើរការគម្រោងធានាឥណទានដំបូងគេមក»
គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៧៣៦ ក្រុមហ៊ុន/អាជីវកម្ម ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៧១,២ លានដុល្លារ។ ក្នុងនោះ ភាគច្រើនបំផុត ពោលគឺរហូតដល់ជាង៩៦% គឺជាសហគ្រាសខ្នាតតូចនិងមធ្យម។
លោកអ្នកអាចស្វែងយល់លម្អិតអំពីទិន្នន័យនៃការធានាឥណទានគិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូងគេ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈព្រឹត្តិបត្រវឌ្ឈនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC។
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២
នៅក្នុងព្រឹត្តិបត្រវឌ្ឍនភាពនេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីទិន្នន័យនៃការធានាឥណទានដែលផ្តល់ជូនទៅដល់អាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។។
គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានដល់ ៦៦១ ក្រុមហ៊ុនអាជីវកម្មរួចមកហើយ គិតជាទឹកប្រាក់ប្រហាក់ប្រហែល ៦៤,៨លានដុល្លារ។
របាយកាណ៍ប្រចាំឆ្នាំ២០២១ របស់ CGCC
របាយការណ៍ប្រចាំឆ្នាំលើកទី១ របស់ CGCC ! ឆ្នាំ២០២១ គឺជាឆ្នាំដំបូងនៃប្រតិបត្តិការរបស់ CGCC!
CGCC មានកិត្តិយសក្នុងការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២១ ជាផ្លូវការ។ របាយការណ៍ប្រចាំឆ្នាំនេះ គ្របដណ្តប់លើវឌ្ឍនភាពរបស់ CGCC រួមមានសាវតារ រចនាសម្ព័ន្ធ ក្រុមប្រឹក្សាភិបាល សមិទ្ធផលរបស់នាយកដ្ឋាននីមួយៗ ព្រឹត្តិការណ៍និងសកម្មភាព និងរបាយការណ៍សវនកម្មហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ។
ព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២
នៅក្នុងព្រឹត្តិបត្រវឌ្ឍនភាពនេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីទិន្នន័យនៃការធានាឥណទានដែលផ្តល់ជូនទៅដល់អាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានដល់ ៥៩១ ក្រុមហ៊ុនអាជីវកម្មរួចមកហើយ គិតជាទឹកប្រាក់ប្រហាក់ប្រហែល ៥៧,៤លានដុល្លារ។
ព្រឹត្តិបត្រព័ត៌មានលេខទី០៣ (ខែមេសា-មិថុនា ឆ្នាំ២០២២)
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០៣ ប្រចាំត្រីមាសទី២ នៅក្នុងថ្ងៃនេះ ជាភាសាខ្មែរ!
ព្រឹត្តិបត្រព័ត៌មានលេខទី០៣នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់ CGCC ក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន និងកិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លើការអនុវត្តភាពជាដៃគូលើការធានាឥណទានជាមួយនឹង CGCC ជាដើម។