CGCC

ព្រឹត្តិបត្រព័ត៌មានហិរញ្ញវត្ថុរបស់ CGCC ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសវនកម្ម

CGCC សូមចែករំលែកនូវព្រឹត្តិបត្រព័ត៌មានហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសវនកម្ម សម្រាប់ឆ្នាំ២០២៥!

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ CGCC មានទ្រព្យសកម្មសរុបចំនួន ២៦៣,៦៦ លានដុល្លារអាមេរិក មូលធនសរុបចំនួន ២៥១,៤១ លានដុល្លារអាមេរិក និងបំណុលសរុបចំនួន ១២,២៥ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៥ CGCC មានចំណូលសរុបចំនួន ១៨,៤៩ លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៥,៩% ធៀបនឹងឆ្នាំ២០២៤ និងប្រាក់ចំណេញចំនួន ១១,៥៩ លានដុល្លារអាមេរិក ដែលមានការកើនឡើង ០,៦% ធៀបនឹងឆ្នាំ២០២៤ 

ទិន្នន័យទាំងនេះបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ CGCC និងការបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រការទទួលបានហិរញ្ញប្បទានរបស់អាជីវកម្មនៅកម្ពុជា តាមរយៈសេវាកម្មធានាឥណទាន។

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៨០៨ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៦៧,៦៣ លានដុល្លារអាមេរិក។

ព្រឹត្តិបត្រព័ត៌មានលេខទី១៨ (ខែមករា– មីនា ឆ្នាំ២០២៦)

ព្រឹត្តិបត្រព័ត៌មានលេខ១៨ របស់ CGCC គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ជាពិសេស ពិធីអបអរសាទរខួបគម្រប់ ៥ឆ្នាំ របស់ CGCC, ការដាក់ប្រើប្រាស់ជាផ្លូវការនៃគម្រោងធានាឥណទានឯកត្តឥណទានពិសេស (IGPlus), ការជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ ដែលពង្រីកអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ, ការវាយតម្លៃឥណទានសម្រាប់គម្រោងធានាឥណទានឯកត្តឥណទានពិសេស (IGPlus), ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៧៨២ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៦០,៣ លានដុល្លារអាមេរិក។

កម្រងឯកសារ ស្តីពី ពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC

សូមស្វាគមន៍មកកាន់ កម្រងឯកសារ ស្តីពី ពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC!

CGCC មានកិត្តិយសក្នុងការចេញផ្សាយនូវកម្រងឯកសារ ស្តីពី ពិធីអបអរសាទរខួប ៥ឆ្នាំ របស់ CGCC ក្រោមប្រធានបទ “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន”។ កម្រងឯកសារនេះ នាំមកជូននូវ ពិធីអបអរសាទរសមិទ្ធផលសំខាន់ៗ ជាមួយនឹងការវាយតម្លៃអំពីវឌ្ឍនភាពនៃដំណើរការយន្តការធានាឥណទាន ក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ CGCC និងការប្រគល់ពានរង្វាន់​ និងបណ្ណសរសើរជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម សហគ្រាសឆ្នើម និងបុគ្គលិករបស់ CGCC ព្រមទាំងការប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ អំពីយន្តការនៃការធានាឥណទាន​ ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ក្នុងប្រទេសកម្ពុជា។

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦។

គិតត្រឹមចុងខែកុម្ភ: ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៦៣៣ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៤៦,៤៥ លានដុល្លារអាមេរិក។

 

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

គិតត្រឹមចុងខែមករា ឆ្នាំ២០២៦ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៦០០ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥៣៣,៥៤ លានដុល្លារអាមេរិក។

របាយការណ៍វាយតម្លៃលទ្ធភាពសងរបស់ CGCC

CGCC មានកិត្តិយស សូមប្រកាសនូវការទទួលបានការវាយតម្លៃលទ្ធភាពសង (Credit Rating) កម្រិត khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីភ្នាក់ងារវាយតម្លៃឥណទាន Rating Agency of Cambodia ដែលជាស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ឥណទាន ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ khAAA នេះបានបញ្ជាក់ឱ្យឃើញពីភាពរឹងមាំ នៃសមត្ថភាពក្នុងការអនុវត្តកាតព្វកិច្ចធានាឥណទានរបស់ CGCC។

ព្រឹត្តិបត្រព័ត៌មានលេខទី១៧ (ខែតុលា– ធ្នូ ឆ្នាំ២០២៥)

ព្រឹត្តិបត្រព័ត៌មានលេខ១៧ របស់ CGCC គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ ការបញ្ចប់គម្រោងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ, ការជួបជាមួយសហគ្រិនស្រ្តី៖ ម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ, ទិដ្ឋភាពទូទៅនៃទីផ្សារសញ្ញាបណ្ណកម្ពុជា ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។

វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែវិធ្នូ ឆ្នាំ២០២៥។

គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ CGCC បានផ្តល់ការធានាឥណទានជូនដល់ ៩.៥៥៦ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ៥២១,២៨ លានដុល្លារអាមេរិក។