CGCC រៀបចំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា
ខែមិថុនា 9, 2026ព្រឹត្តិការណ៍ និងសកម្មភាព
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា អគ្គនាយក CGCC បានស្វាគមន៍ សមាជិក និងអ្នកតំណាងនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងបានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំឡើងនៅការិយាល័យ CGCC។
តាមរយៈកិច្ចប្រជុំមួយនេះ CGCC បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសម្រាប់ អ្នកផលិតចំណីអាហារកម្ពុជា ជូនទៅកាន់សមាជិក សមាជិកានៃសមាគម និងបានបើកកិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការនៃម្ចាស់អាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម។
តាមរយៈកិច្ចប្រជុំមួយនេះ CGCC សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មដែលបានចូលរួម នឹងបានស្វែងយល់កាន់តែលម្អិតអំពីគម្រោងធានាឥណទាន ព្រមទាំងអាចរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទានចាំបាច់សម្រាប់អាជីវកម្ម តាមរយៈការធានាឥណទានដែលផ្តល់ឱ្យដោយ CGCC ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានកាន់តែប្រកបដោយប្រសិទ្ធភាព។


