១ ម៉ឺនរៀល ១ ម៉ឺននាក់ ដើម្បីទារក និងកុមារកម្ពុជា !
ខែមិថុនា 5, 2026ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា អគ្គនាយក CGCC បានដឹកនាំបុគ្គលិក CGCC ចូលរួមពិធីដើរកម្សាន្ត ២៧០០ ជំហាន ដើម្បីកុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។




តាមរយៈពិធីនេះ CGCC មានកិត្តិយសដែលបានចូលរួមចំណែកកៀរគរថវិកាពីថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
គួរបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីចូលរួមទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាចំណែកដ៏សំខាន់មួយ ក្នុងការសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជា ជាច្រើនរូប ដែលកំពុងមានតម្រូវការទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។