CGCC ចូលរួមក្នុងសន្និសីទរបស់ ACSIC លើកទី៣៧ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់
ខែវិច្ឆិកា 18, 2025ព្រឹត្តិការណ៍ និងសកម្មភាព
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូ CGCC ដឹកនាំដោយលោកណូ លីដា អគ្គនាយក CGCC លោកស្រីសាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC និងអមដំណើរដោយ លោកស្រី កឹម សារឿង អនុប្រធាននាយកដ្ឋានបច្ចេកទេស និងកិច្ចការគតិយុត្តរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមសន្និសីទរបស់ ACSIC លើកទី៣៧ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយ Small and Medium Enterprise Credit Guarantee Fund of Taiwan (TSMEG) ក្រោមប្រធានបទ៖ “How to Utilize Financial Innovation to Enhance the Efficiency of Credit Supplementation”។
លោកណូ លីដា ក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ “Credit Guarantee Powered by Fintech: Creating a More Flexible and Efficient Credit Support System”៖ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោកបានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងការធានា (GMS) របស់ CGCC ដែលជាប្រព័ន្ធឌីជីថល ដែលធ្វើស្វ័យប្រវត្តិកម្ម និងសម្រួលដំណើរការ នៃការធានាឥណទាន ឱ្យមានលក្ខណៈងាយស្រួល លឿន និងមានសុវត្ថិភាព។ GMS គឺជាប្រព័ន្ធឌីជីថលគ្រប់គ្រងប្រតិបត្តិការធានាឥណទានដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា។

គណៈប្រតិភូមកពីប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍ ACSIC ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងធានាឥណទានរៀងៗខ្លួន។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន៖
- Credit Guarantee Powered by Fintech
- Data-Driven Decision Making
- Financial Inclusion
ការចូលរួមយ៉ាងសកម្មរបស់ CGCC នៅក្នុងវេទិកាអន្តរជាតិនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុម័តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងរៀនសូត្រពីការអនុវត្តល្អបំផុតជាសកល ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
