កិច្ចប្រជុំបុគ្គលិក CGCC ប្រចាំត្រីមាសទី២ និងផែនការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់
ខែសីហា 1, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិក ដើម្បីធ្វើបច្ចុប្បន្នភាព និងបូកសរុបពីសមិទ្ធផលវឌ្ឍនភាពការងារត្រីមាសទី២ នៃឆ្នាំ២០២៥ និងចែករំលែកអំពីផែនការការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ។
កិច្ចប្រជុំបុគ្គលិកនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដែលមិនត្រឹមតែជាវេទិកា ចែករំលែករបាយការណ៍វឌ្ឍនភាព និងផែនការប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសន្ទនា ដើម្បីពិភាក្សា និងទទួលយកអនុសាសន៍ដោយបើកចំហរ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។


