
CGCC ចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម”
ខែឧសភា 7, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កញ្ញា ជុំ សិលារ័ត្ន ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្ម (ការធានាសញ្ញាបណ្ណ) នៃ CGCC បានចូលរួមចែករំលែកអំពីការធានាសញ្ញាបណ្ណរបស់ CGCC នៅក្នុងសិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងជំរុញការបោះផ្សាយលក់មូលបត្រក្រោមប្រធានបទ “យន្តការថ្មីនៃការកៀរគរហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម” ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជូនដល់បុគ្គលចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយសក្ដានុពល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អ្នកចូលរួមក្នុងទីផ្សារ និងក្រុមហ៊ុនដែលផ្តល់សេវាក្នុងវិស័យមូលបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការបោះផ្សាយលក់សញ្ញាបណ្ណក្រោមក្របខណ្ឌបំណុលរយៈពេលមធ្យម ក្នុងគោលដៅជំរុញដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។