CGCC អបអរសាទរទិវានារីអន្ដរជាតិ

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC បានចូលរួមអបអរសាទរទិវានារីអន្ដរជាតិ  ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនារីៗទាំងអស់របស់ CGCC ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ CGCC នៅគ្រប់ផ្នែកទាំងអស់ នាពេលកន្លងមក។

ដើម្បីសម្ដែងនូវការថ្លែងអំណរគុណ និងអបអរថ្ងៃពិសេសនេះ ថ្នាក់ដឹកនាំ CGCC បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់បុគ្គលិកនារីៗ ប្រកបដោយក្តីរីករាយ និងភាពកក់ក្តៅ។

បច្ចុប្បន្ន CGCC មានបុគ្គលិកនារីសរុបចំនួន ២៦រូប (៤១%) ក្នុងចំណោមបុគ្គលិក​សរុបចំនួន ៦៤រូប៕