Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

ពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC)

ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត តាមរយៈពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីស្នាក់ការកណ្តាលសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងលើកស្ទួយដល់លទ្ធភាពទទួលបានកម្ចីដែលមានការធានា សម្រាប់ការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច​និងមធ្យម (MSMEs) នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្រជាពិសេសដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន ឆ្លើយតបទៅនឹងបញ្ហាខ្វះទ្រព្យធានា និងជាពិសេសចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ រួមជាមួយនឹងការធានាឥណទាន ទៅកាន់សមាជិកសមាជិការបស់សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ឱ្យដឹងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ CGCC ក្នុងការផ្តល់នូវលទ្ធភាព ដើម្បីផ្តល់ព័ត៌មានអំពី CGCC ទៅកាន់សមាជិកសមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជានៅទូទាំងប្រទេស។ សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នដែលប្រមូលផ្តុំនូវសមាជិកដែលជាធុរជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមជាច្រើន នឹងក្លាយជាដៃគូដ៏សំខាន់របស់ CGCC ក្នុងការលើកស្ទួយដល់ការជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការធានាឥណទានទៅកាន់សមាជិកសមាជិការបស់ CCC។ CGCC និង CCC នឹងរួមគ្នាគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ”។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា “សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែនៅតែជួបបញ្ហាប្រឈមជាច្រើន ជាពិសេសឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ ការចុះអនុស្សរណៈរវាង CCC និង CGCC នាថ្ងៃនេះ មានគោលដៅជាចម្បងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម តាមរយៈការផ្តល់ឥណទានធានា។ បន្ថែមពីលើនេះ ការចុះអនុស្សរណៈយោគយល់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលនឹងជួយលើកកម្ពស់ និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។”

ភាពជាដៃគូរវាង CGCC និង CCC នេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច នៅកម្ពុជា។ តាមរយៈស្មារតីរួមគ្នានេះ ស្ថាប័នទាំងពីរនឹងសម្រួលដល់ក្រុមហ៊ុន/អាជីវកម្ម ដោយដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងបើកបង្ហាញពីសក្តានុពលរបស់ពួកគេ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។

Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)
Signing Ceremony on the Memorandum of Understanding (MoU) Between Credit Guarantee Corporation of Cambodia (CGCC) and Cambodia Chamber of Commerce (CCC)

ចុចទីនេះស្វែងយល់បន្ថែម: សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ CIMB ចាប់ដៃគូសហការផ្តល់កម្ចីមានការធានា ដល់អាជីវកម្មដែលខ្វះទ្រព្យធានា