CGCC and Role of Credit Guarantee Schemes in Enterprise Development of “Give a Day” Event

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសចែករំលែកអំពីប្រធានបទ “គម្រោងធានាឥណទានរបស់ CGCC និងតួនាទីនៅក្នុងការអភិវឌ្ឍសហគ្រិនភាព” នៅក្នុងវេទិកា “Give a Day” ដែលសហការរៀបចំឡើងដោយ ស្វីសខន់ថាក់ សហគ្រិនខ្មែរ អង្គការផេក (Pact Cambodia) និងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ លោក Rajiv Pradhan នាយកប្រចាំប្រទេសនៃ ស្វីសខន់ថាក់ និងលោកស្រី Sabine Joukes នាយិកា​ប្រចាំ​ប្រទេស​អង្គការ ផេក​កម្ពុជា ក្រោមការចូលរួមពីអ្នកតំណាងស្ថាប័ន/អង្គការដៃគូអភិវឌ្ឍន៍គាំទ្រលើសហគ្រិនភាព អ្នកវិនិយោគ និងសមាគមអាជីវកម្ម នានាជិត៥០រូប។

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”

Give a day គឺជាវេទិកាប្រមូលផ្តុំនូវអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលធ្វើការគាំទ្រការអភិវឌ្ឍសហគ្រិនភាព  ប្រកបដោយឆន្ទៈរួមគ្នា ដើម្បីផ្តល់ការគាំទ្ររវាងគ្នាទៅវិញទៅមក ក៏ដូចជាការពិភាក្សាបើកចំហរលើបញ្ហាប្រឈមជាក់លាក់ណាមួយទាក់ទងនឹងសហគ្រិនភាព និងឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង វេទិកា Give a day នាថ្ងៃនេះ បាននាំយកនូវប្រធានបទនៃការធានាឥណទាន ដែលជាផ្នែកមួយដ៏សំខាន់នៃ ការទទួលបានហិរញ្ញប្បទានផ្លូវការ ដូច្នេះសហគ្រិន និងអ្នកចូលរួមនៅក្នុងវេទិកានាថ្ងៃនេះ ដែលអញ្ជើញមកពីស្ថាប័នធ្វើការលើការគាំទ្រសហគ្រិនភាព នឹងអាចបង្កើនយុទ្ធសាស្រ្តក្នុងការបញ្រ្ជាបការយល់ដឹងពីអត្ថប្រយោជន៍នៃគម្រោងធានាឥណទានទៅដល់បណ្តាញ/ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនេះ។

លោកអគ្គនាយក CGCC បានចែករំលែកអំពីការធានាឥណទាន និងតួនាទីនៃគម្រោងធានាឥណទាន ក្នុងការគាំទ្រដល់សហគ្រិន ជាពិសេសសហគ្រាសខ្នាតមីក្រូ តូច​និងមធ្យម ដែលមានសក្តានុពលក្នុងការរីកចម្រើន ឱ្យទទួលបានកម្ចីដែលមានការធានាពី CGCC ដែលបញ្ចេញតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ អ្នកចូលរួមនៅក្នុងវេទិកានាថ្ងៃនេះ មានការចាប់អារម្មណ៍ជាពិសេសលើគម្រោងធានាឥណទាន និងឱកាសប្រើប្រាស់ការធានាឥណទានជាផ្នែកមួយនៃដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមនៃការទទួលបានហិរញ្ញប្បទាន របស់បណ្តាញសមាជិកជាសហគ្រិននៃស្ថាប័នរបស់ពួកគេ។

CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC and Role of Credit Guarantee Schemes in Enterprise Development of “Give a Day” Event
CGCC និងតួនាទីនៃគម្រោងធានាឥណទាននៅក្នុងការអភិវឌ្ឍសហគ្រិនភាព នៃវេទិកា “Give a Day”
CGCC and Role of Credit Guarantee Schemes in Enterprise Development of “Give a Day” Event

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៨