
ព្រឹត្តិបត្រព័ត៌មានហិរញ្ញវត្ថុរបស់ CGCC ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសវនកម្ម
CGCC សូមចែករំលែកនូវព្រឹត្តិបត្រព័ត៌មានហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុសវនកម្ម សម្រាប់ឆ្នាំ២០២៥!
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ CGCC មានទ្រព្យសកម្មសរុបចំនួន ២៦៣,៦៦ លានដុល្លារអាមេរិក មូលធនសរុបចំនួន ២៥១,៤១ លានដុល្លារអាមេរិក និងបំណុលសរុបចំនួន ១២,២៥ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៥ CGCC មានចំណូលសរុបចំនួន ១៨,៤៩ លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៥,៩% ធៀបនឹងឆ្នាំ២០២៤ និងប្រាក់ចំណេញចំនួន ១១,៥៩ លានដុល្លារអាមេរិក ដែលមានការកើនឡើង ០,៦% ធៀបនឹងឆ្នាំ២០២៤។
ទិន្នន័យទាំងនេះបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ CGCC និងការបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រការទទួលបានហិរញ្ញប្បទានរបស់អាជីវកម្មនៅកម្ពុជា តាមរយៈសេវាកម្មធានាឥណទាន។
ទាញយកឯកសារ