CGCC ចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future”
ខែឧសភា 17, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២៥ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC និងលោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានចូលរួមចែករំលែកក្នុងសិក្ខាសាលាស្ដីពី “Unlocking Sustainable Growth: The Role of Credit Guarantees & ESG in Cambodia’s Financial Future” ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នៅអគារនៃវិទ្យាស្ថានខេមអេដ ក្រោមការសម្របសម្រួល និងដឹកនាំដោយ លោកសាស្រ្តាចារ្យ ហូរ វរៈបុត្ត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើនការយល់ដឹងអំពីតួនាទីរបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងការអនុវត្តគោលការណ៍ដែលទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់CGCC សំដៅចូលរួមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទៅតាមគោលការណ៍របស់ ESG ។

