កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម
ខែឧសភា 16, 2025ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២២ ដល់ ២៤ ខែមេសា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តយន្តការធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
- ខេត្តកំពង់ធំ៖ ធនាគារ ស្ថាបនា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
- ខេត្តកំពង់ចាម៖ ធនាគារកាណាឌីយ៉ា ធនាគារ ស្ថាបនា និង ធនាគារ ហ្វីលីព
ការពិភាក្សាជាមួយ PFIs នៅតាមសាខានានានៃខេត្តនីមួយៗ បានផ្តល់ឱកាសសម្រាប់ CGCCនិង PFIs ក្នុងការជំរុញការយល់ដឹងកាន់តែច្បាស់អំពីសេវាធានាឥណទាន បង្កើនគុណភាពនៃសេវាកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធានាឥណទាន និងអាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពលនិងមានតម្រូវការកម្ចីចាំបាច់ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ៕





