11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១១

ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១១ នៅឯការិយាល័យ ស.ធ.ក. ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។

11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១១ នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ពាក្យស្នើសុំធ្វើជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFIs) , (៣) ផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ២០២៣, (៤) វិសោធនកម្មឯកសារណែនាំហិរញ្ញវត្ថុ, (៥) គោលនយោបាយហានិភ័យឥណទាន និង (៦) ផ្សេងៗ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ ស.ធ.ក. ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន  ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។

ចុចទីនេះស្វែងយល់បន្ថែមពី: How Private Finance Initiatives (PFIs) Work

11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)
11th Board of Directors Meeting of Credit Guarantee Corporation of Cambodia (CGCC)

ចុចទីនេះស្វែងយល់បន្ថែមពី : កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី១២