កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាជីវកម្មធានាឥណទានកម្ពុជា អាណត្តិទី១ លើកទី៩
ខែមិថុនា 29, 2022ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស.ធ.ក. ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទាំងអស់របស់ ស.ធ.ក.។
របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩នេះ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ស.ធ.ក. , (២) ការស្នើសុំធ្វើជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ជុំទី៥, (៣) ការស្នើសុំប្តូរនីតិវិធីអនុវត្តផែនការលទ្ធកម្មប្រចាំឆ្នាំ, (៤) សំណើសុំការឯកភាពជាគោលការណ៍ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ ស.ធ.ក., (៥) ការធ្វើប្រតិភូកម្មក្នុងការអនុម័តសំណើធានាឥណទាន, និង (៦) ផ្សេងៗ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ ស.ធ.ក. ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើការកិច្ចការងារអភិវឌ្ឍស្ថាប័ន ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពរបស់ ស.ធ.ក.។
Click here to read about: Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector