![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://www.cgcc.com.kh/wp-content/uploads/2021/11/1-1.jpg)
សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង
ខែវិច្ឆិកា 26, 2021ព្រឹត្តិការណ៍ និងសកម្មភាព
សាជីវកម្មធានាឥណទានកម្ពុជា មានក្តីសោមនស្ស សូមប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត តាមរយៈកិច្ចព្រមព្រៀងធានាឥណទាន ជាមួយ ធនាគារ មេយប៊ែង ខេមបូឌា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាចបន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម របស់ធនាគារ មេយប៊ែង ខេមបូឌា។
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/photo_2021-11-26_18-59-56.jpg)
ការប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងធានាឥណទាននេះត្រូវបានធ្វើឡើងបន្ថែម នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” ដែលសហការរៀបចំឡើងដោយធនាគារមេយប៊ែង ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/8.jpg)
វេទិកាធុរកិច្ចទាំងមូលនេះមាននូវកិច្ចពិភាក្សាពិសេស ដែលទទួលបានការសម្របសម្រួលដោយឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចូលរួមពីវាគ្មិនកិត្តិយស ៤រូបគឺលោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក Wong Keet Loong អគ្គនាយក CGCC និង លោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារ Maybank (Cambodia)។
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/3.jpg)
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/4.jpg)
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/5.jpg)
![សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារ មេយប៊ែង ខេមបូឌា សហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីគាំទ្រដល់ SMEs ឱ្យទទួលបានគុណប្រយោជន៍រយៈពេលយូរអង្វែង](https://cgcc.com.kh/wp-content/uploads/2021/11/2.jpg)