សិក្ខាសាលាស្តីពី “Primary-CBO Guarantee Best Examples of KODIT’s Innovation in the Capital Market” សម្រាប់ CGCC តាមរយៈ Korea Credit Guarantee Fund (KODIT)
ខែកុម្ភៈ 5, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤ សិក្ខាសាលាស្តីពី “Primary-CBO Guarantee Best Examples of KODIT’s Innovation in the Capital Market” ត្រូវបានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ CGCC ដោយមានការចូលរួមជាភ្ញៀវកិត្តិយស និងធ្វើបទបង្ហាញ ពីសំណាក់លោក Choi Taejin អគ្គនាយក នាយកដ្ឋានទីផ្សារមូលធន នៃ KODIT ដែលមានការចូលរួមដោយគណៈគ្រប់គ្រង និងបុគ្គលិករបស់ CGCC ដែលដឹកនាំដោយលោក Wong Keet Loong អគ្គនាយករបស់ CGCC ។
សិក្ខាសាលានេះផ្តោតលើការធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងសហគ្រាសធុនតូច និងមធ្យម តាមរយៈ ការធានា Primary-CBO ដែលជាឧទាហរណ៍ដ៏ល្អបំផុតនៃភាពច្នៃប្រឌិតរបស់ KODIT នៅក្នុងទីផ្សារមូលធន។