កិច្ចប្រជុំក្រុមប្រឹក្សាភិបាល CGCC អាណត្តិទី ១ លើកទី១៥

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល CGCC អាណត្តិទី១ លើកទី១៥

នៅថ្ងៃទី៧ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:00នាទីរសៀល CGCC បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី១៥ នៅការិយាល័យកណ្តាលរបស់ CGCC ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សារបស់ CGCC ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ។

របៀបរារ:នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៥ នេះរួមមាន៖

(១) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ CGCC

(២) ផែនការអាជីវកម្ម និងផែនការថវិការប្រចាំឆ្នាំ២០២៤

(៣) គម្រោងហិរញ្ញប្បទាន SDG ជាមួយ UNDP

(៤) ផ្សេងៗ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ CGCC តែងតែត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ដល់ CGCC ក៏ដូចជាផ្តល់ការសម្រេចនានា ទៅលើសកម្មភាពការងារ ជាពិសេសទៅលើកិច្ចការងារអភិវឌ្ឍស្ថាប័ន ដើម្បីធានានូវតម្លាភាពនិងប្រសិទ្ធភាពរបស់ CGCC។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល CGCC អាណត្តិទី ១ លើកទី១៥
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល CGCC អាណត្តិទី១ លើកទី១៥