![CGCC visits PFIs provincial branches in Kompong Cham, Kompong Thom and Preah Vihear, to Enhance Collaboration on the Credit Guarantee](https://www.cgcc.com.kh/wp-content/uploads/2023/06/1-1-scaled.jpg)
កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ
ខែមិថុនា 12, 2023ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
- នៅខេត្តកំពង់ចាម រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ធនាគារ Maybank និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
- នៅខេត្តកំពង់ធំ រួមមាន ធនាគារស្ថាបនា ធនាគារ ABA ធនាគារកាណាឌីយ៉ា និង ធនាគារព្រីនស៍
- នៅខេត្តព្រះវិហារ រួមមាន ធនាគារព្រីនស៍ ធនាគារអេស៊ីលីដា ធនាគារ ABA និងធនាគារស្ថាបនា។
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យធានា។
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/1-1-scaled.jpg)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សាខាខេត្តកំពង់ចាម
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/2-1-scaled.jpg)
ធនាគារ Maybank សាខាខេត្តកំពង់ចាម
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/3-1-scaled.jpg)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាខេត្តកំពង់ចាម
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/4-1-scaled.jpg)
ធនាគារស្ថាបនា សាខាខេត្តកំពង់ធំ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/5-1-scaled.jpg)
ធនាគារ ABA សាខាខេត្តកំពង់ធំ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/6-1-scaled.jpg)
ធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ធំ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/7-1-scaled.jpg)
ធនាគារព្រីនស៍ សាខាខេត្តកំពង់ធំ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/8-scaled.jpg)
ធនាគារព្រីនស៍ សាខាខេត្តព្រះវិហារ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/10-scaled.jpg)
ធនាគារអេស៊ីលីដា សាខាខេត្តព្រះវិហារ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/11-scaled.jpg)
ធនាគារ ABA សាខាខេត្តព្រះវិហារ
![កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ](https://cgcc.com.kh/wp-content/uploads/2023/06/12-scaled.jpg)
ធនាគារស្ថាបនា សាខាខេត្តព្រះវិហារ