CGCC

គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

តើត្រូវធ្វើដូចម្តេចដើម្បីអាចក្លាយជា PFIs បាន?

សម្រាប់ព័ត៌មានបន្ថែម ទៅលើលក្ខខណ្ឌ និងដំណើរការនៃការដាក់ពាក្យស្នើសុំជាគ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួម (PFIs) សូមទាក់ទងមកកាន់ស.ធ.ក. តាមរយៈព័ត៌មានទំនាក់ទំនង ដែលមាននៅទីនេះ។

ទាំងនេះគឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលធ្លាប់បានស្នើសុំការធានាឥណទានពី CGCC កន្លងមក។

ដៃគូអភិវឌ្ឍន៍

ស.ធ.ក. កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា ធនាគារអភិវឌ្ឍអាស៊ី មូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងស្ថាប័នផ្សេងទៀត ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

សហគ្រាស

Join us - CGCC

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលត្រូវបានបង្កើតឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដែល CGCC ផ្តល់ការធានាឥណទានរហូតដល់៨០% នៃកម្ចីសរុប ដោយដើរតួជាទ្រព្យបញ្ចាំ ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្មទាំងខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម និងខ្នាតធំ ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងមកកាន់ CGCC ឬគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (​PFIs) របស់ CGCC តាមរយៈដំណរភ្ជាប់នេះ ៖ ទំនាក់ទំនង CGCC និង PFIs