ផ្តល់ការធានាលើកម្ចីអាជីវកម្ម

គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) គឺជាគម្រោងធានាឥណទានដំបូងបង្អស់ ដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ក្នុងគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។