CGCC

ព្រឹត្តិបត្រព័ត៌មានលេខទី១០ (ខែមករា-មីនា ឆ្នាំ២០២៤)

ព្រឹត្តិបត្រព័ត៌មានលេខ១០ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៤ ជាពិសេស បទសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ធនាគារអេស៊ីលីដា)  បទពិសោធន៍របស់ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC និងអត្ថបទស្វែងយល់ពីការធានាឥណទាន ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។

ព្រឹត្តិបត្រព័ត៌មានលេខទី០៩ (ខែតុលា-ធ្នូ ឆ្នាំ២០២៣)

ព្រឹត្តិបត្រព័ត៌មានលេខទី០៩ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី៤ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ជាពិសេស បទសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ធនាគារ ហ្វីលីព) បទពិសោធន៍របស់ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC និងអត្ថបទស្វែងយល់អំពីអត្ថបទស្វែងយល់ពីការធានាលើសញ្ញាប័ណ្ណ ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ។

ព្រឹត្តិបត្រព័ត៌មានលេខទី០៨ (ខែកក្កដា-កញ្ញា ឆ្នាំ២០២៣)

CGCC មានកិត្តិយសក្នុងការចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានលេខ០៨ ដែលនាំមកជូននូវវឌ្ឍនភាពការធានាឥណទាន ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី៣ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣ ជាពិសេស វឌ្ឍនភាពការធានាឥណទាន និងការស្ទង់មតិរបស់ PFIs  បទពិសោធន៍របស់ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC និងអត្ថបទស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងការធានាឥណទានរបស់ CGCC ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ។

ព្រឹត្តិបត្រព័ត៌មានលេខទី០៧ (ខែមេសា-មិថុនា ឆ្នាំ២០២៣)

CGCC មានកិត្តិយសក្នុងការចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានលេខ០៧ ដែលនាំមកជូននូវវឌ្ឍនភាពការធានាឥណទាន ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី២ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៣ ជាពិសេស ការធ្វើបច្ចុប្បន្នភាពគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី (WEGS) អត្ថបទស្វែងយល់ពីហានិភ័យនៃការជ្រើសរើស និងហានិភ័យចិត្តសាស្រ្ត និងបទពិសោធន៍របស់ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ។

ព្រឹត្តិបត្រព័ត៌មានលេខទី០៦ (ខែមករា-មីនា ឆ្នាំ២០២៣)

ព្រឹត្តិបត្រព័ត៌មានលេខទី 0៦ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ជាពិសេស ការដាក់ដំណើរការគម្រោងធានាឥណទានជាកញ្ចប់ (PGS)  កិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងអត្ថបទស្វែងយល់ពីការធានាឥណទានជាកញ្ចប់របស់ CGCC ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ៕

ព្រឹត្តិបត្រព័ត៌មានលេខទី០៥ (ខែតុលា-ធ្នូ ឆ្នាំ២០២២)

ព្រឹត្តិបត្រព័ត៌មាន លេខទី0៥ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ជាពិសេស ការបន្តសុពលភាពគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS)  កិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ អេ អឹម ខេ និងអត្ថបទស្វែងយល់ពីអត្រាការប្រាក់ ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។ សូមអានដោយក្តីរីករាយ៕

ព្រឹត្តិបត្រព័ត៌មានលេខទី០៤ (ខែកក្កដា-កញ្ញា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០៤ ប្រចាំត្រីមាសទី៣ នៅក្នុងថ្ងៃនេះ ជាភាសាខ្មែរ!

ព្រឹត្តិបត្រព័ត៌មានលេខទី០៤នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់ CGCC ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន និងកិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លើការអនុវត្តភាពជាដៃគូលើការធានាឥណទានជាមួយនឹង CGCC ជាដើម។

ព្រឹត្តិបត្រព័ត៌មានលេខទី០៣ (ខែមេសា-មិថុនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០៣ ប្រចាំត្រីមាសទី២ នៅក្នុងថ្ងៃនេះ ជាភាសាខ្មែរ!

ព្រឹត្តិបត្រព័ត៌មានលេខទី០៣នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់ CGCC ក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន និងកិច្ចសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លើការអនុវត្តភាពជាដៃគូលើការធានាឥណទានជាមួយនឹង CGCC ជាដើម។

ព្រឹត្តិបត្រព័ត៌មានលេខទី០២ (ខែមករា-មីនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា ចេញផ្សាយព្រឹត្តិបត្រព័ត៌មានលេខទី០២ ប្រចាំត្រីមាស នៅក្នុងថ្ងៃនេះ!

ព្រឹត្តិបត្រព័ត៌មានលេខទី០២នេះ គ្របដណ្តប់វឌ្ឍនភាពនៃការធានាឥណទាន សកម្មភាព និងព្រឹត្តិការណ៍នានា របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ព្រមទាំងអត្ថបទស្វែងយល់អំពីការធានាឥណទាន ជាដើម។

ព្រឹត្តិបត្រព័ត៌មានលេខទី០១ ប្រចាំខែតុលា-ធ្នូ ២០២១

តើលោកអ្នកកំពុងស្វែងរកព័ត៌មានអំពីការធានាឥណទានមែនទេ?
ឥលូវនេះ ជាមួយនឹងព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា លោកអ្នកអាចទទួលបានព័ត៌មានអំពីការធានាឥណទានដែលងាយយល់ និងដែលជាផ្នែកមួយដ៏សំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។ ព្រឹត្តិបត្រព័ត៌មានលេខទី០១ របស់យើង គ្របដណ្តប់ព័ត៌មាន និងសកម្មភាពនានា នៅក្នុងខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១។