CGCC

គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍

គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ (CFGS-TR) ជាគម្រោងនៅក្រោមគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានរបស់ CGCC ដែលផ្តល់ដល់អាជីវកម្មផ្សេងៗនៅក្នុងវិស័យទេសចរណ៍ តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំុរញកំណើនក្នុងវិស័យទេសចរណ៍ របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank)។

គម្រោងនេះត្រូវបានរៀបចំឡើងស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល និងមានគោលដៅគាំទ្រដល់ការស្តារ និងងើបឡើងវិញនៃអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។

ចុចទីនេះដើម្បីទាញយក៖ គោលការណ៍ណែនាំផ្លូវការគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍

លក្ខខណ្ឌនៃ CFGS-TR

សហគ្រាសដែលមានគុណវុឌ្ឍិ

ដើម្បីអាចទទួលបានការធានាឥណទានពី ស.ធ.ក. សហគ្រាសដែលស្នើសុំកម្ចីត្រូវតែជា៖

វិធីនៃការស្នើសុំការធានាឥណទាន CFGS-TR ​

១. សហគ្រាសខ្នាតតូចនិងមធ្យម ត្រូវដាក់ពាក្យស្នើសុំកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ណាមួយ ដែលជា PFIs រួមគ្នា របស់សាជីវកម្មធានាឥណទានកម្ពុជាផង និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាផង។

២. បន្ទាប់ពីវាយតម្លៃ និងអនុម័តសំណើសុំកម្ចីនោះ PFIs ត្រូវដាក់ពាក្យស្នើសុំការធានាឥណទានលើកម្ចីនោះ ពីសាជីវកម្មធានាឥណទានកម្ពុជា ក្នុងរយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃអនុម័តកម្ចី។

៣. សាជីវកម្មធានាឥណទានកម្ពុជា នឹងវាយតម្លៃលើសំណើសុំការធានាឥណទាន របស់PFIs។ ប្រសិនបើសំណើសុំការធានាឥណទាននោះ ត្រូវបានអនុម័ត សាជីវកម្មធានាឥណទានកម្ពុជានឹងផ្តល់ជូននូវលិខិតធានាឥណទាន និងវិក្កយបត្រជូនទៅ PFIs។

៤. PFIs អាចផ្តល់កម្ចីដែលមានការធានានោះ ជូនទៅអោយអ្នកខ្ចីបាន លុះត្រាតែ PFIs ទទួលបានលិខិតធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា និងលិខិតអនុម័តសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ក្នុងករណីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ត្រូវបានបដិសេដដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លិខិតធានាឥណទាន ដែលចេញដោយសាជីវកម្មធានាឥណទានកម្ពុជា នឹងត្រូវចាត់ទុកជាមោឃៈ។

អត្ថប្រយោជន៍នៃ CFGS-TR