វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានជូនដល់ ៣៩៧៩ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៧៤,១៤ លានដុល្លារ។

សូមបញ្ជាក់ផងដែរថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥  CGCC បានអនុម័តការធានា លើគណនីសរុបចំនួន ៥៤៧ ដែលជាចំនួនខ្ពស់បំផុតប្រចាំខែ តាំងពី CGCC បានចាប់ផ្តើមផ្តល់ការធានាឥណទាន ក្នុងឆ្នាំ២០២១ មក។

ទាញយកឯកសារ