សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់រថយន្ត VAN ផលិតឆ្នាំ២០២២ សម្រាប់ដឹកបុគ្គលិកចំនួន ១គ្រឿង

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) សូមជូនដំណឹងនិងអញ្ជើញដល់បណ្តាក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា​ ចូលរួមដេញថ្លៃការផ្គត់ផ្គង់រថយន្ត VAN ផលិតឆ្នាំ២០២២ សម្រាប់ដឹកបុគ្គលិកចំនួន ១គ្រឿង។

ក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកអង្គភាពលទ្ធកម្មរបស់ ស.ធ.ក. ចំពោះព័ត៌មានអំពីលក្ខខណ្ឌតម្រូវ និងឯកសារបែបបទដើម្បីបំពេញ សម្រាប់ការដេញថ្លៃនេះ តាមរយៈលេខទូរសព្ទ 023 722 123 ឬ 096 994 4400, ឬ អ៊ីម៉េល : [email protected]។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២រសៀល។

សូមចូលមើលឯកសារលម្អិតអំពីសេចក្តីជូនដំណឹងខាងក្រោមនេះ៖