Credit Guarantee - Benefit & Opportunities

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយសដែលបានរៀបចំសិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១  ដោយមានការគាំទ្រដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)។ សិក្ខាសាលានេះ ប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន៖ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។

សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញបានកម្រិតណា គឺអាស្រ័យលើទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។ ដូច្នេះ សិក្ខាសាលានេះ ផ្តោតការពិភាក្សាលើទស្សនៈរបស់ភាគីពាក់ព័ន្ធចំពោះសេវាធានាឥណទាន។ វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំគឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ វាគ្មិនទាំងអស់ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាព​ទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកប​ដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។ អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ រួមមាន ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​(CMA) និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ , នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា, អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ពី ADB, ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ប្រចាំតំបន់ពី UNCDF និងថ្នាក់ដឹកនាំរបស់ ស.ធ.ក.។ សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច។

ស.ធ.ក. ​គឺជា​សហគ្រាស​សាធារណៈ​ ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស.ធ.ក. បានផ្តល់ការធានាលើកម្ចីចំនួន ១៧៣ ដែលមាន ទឹកប្រាក់សរុបជាង ២០ លានដុល្លារ។

សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

អត្ថបទគួរចាប់អារម្មណ៍ ការឆ្លុះបញ្ចាំងសំខាន់ៗលើការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទស្សនវិស័យនាពេលអនាគត ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ