Possibility of Collaboration Meeting - CGCC

កិច្ចពិភាក្សាស្វែងយល់លទ្ធភាពសហការ លើការធានាឥណទានដល់វិស័យស្រូវអង្ករ

នាថ្ងៃរសៀលថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជួបពិភាក្សាតាមរយៈអនឡាញ ដើម្បីស្វែងយល់អំពីលទ្ធភាពក្នុងការសហការ និងគាំទ្រលើការធានាឥណទានដល់កម្ចីរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ​ និងជាពិសេសគឺសហគមន៍កសិកម្ម ដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់ ក្នុងការខ្ចីពីស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់ជាដើមទុនបង្វិល ឬពង្រីកអាជីវកម្ម។  

កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក Wong Keet Loong អគ្គនាយក CGCC លោក ណូ លីដា អគ្គនាយករង CGCC រួមជាមួយសហការី នៃ CGCC រីឯ CRF មានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង អនុប្រធាន CRF លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល CRF និងលោក លន់ យ៉េង អគ្គលេខាធិការ CRF។  

CGCC យល់ច្បាស់អំពីសារសំខាន់នៃវិស័យកសិកម្ម សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះគឺ វិស័យស្រូវអង្ករ ដែលជាផ្នែកមួយដ៏សំខាន់ ស្របជាមួយគោលការណ៍នៃការធានាឥណទានរបស់ CGCC ដែលផ្តល់ដល់វិស័យកសិកម្ម ជាវិស័យអាទិភាពមួយ។ កិច្ចប្រជុំពិភាក្សានាថ្ងៃនោះ បានបើកផ្លូវឱ្យ CGCC និង CRF ស្វែងយល់កាន់តែច្បាស់អំពីសារសំខាន់នៃការធានាឥណទាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការទទួលបានឥណទានរបស់វិស័យស្រូវអង្ករ និងជាពិសេសលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ ឬទ្រព្យបញ្ចាំមិនគ្រប់គ្រាន់។   

បន្ទាប់ពីបញ្ចប់ការពិភាក្សានាថ្ងៃនោះ CGCC និង CRF នឹងបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ ដែលផ្តល់ការគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផងដែរ ។ 

 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្