កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ របស់សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្រឆ្នាំ២០២២ និងពិនិត្យអំពីវឌ្ឍនភាព ព្រមទាំងផែនការការងារសម្រាប់ឆ្នាំ២០២២ របស់នាយកដ្ឋាននីមួយៗ។ កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាននីមួយៗ សរុប ៨រូប។

របៀបវារៈសំខាន់ៗដែលបានលើកឡើងនិងពិភាក្សា នៅក្នុងកិច្ចប្រជុំនេះរួមមាន (១) គោលនយោបាយព័ត៌មានវិទ្យា (២) ការអនុម័តការងារតាមរយៈកម្មវិធី Ms.​Team  (៣) វិសោធនកម្មគោលនយោបាយស្តីំពី​ប្រាក់លើកទឹកចិត្ត អត្ថប្រយោជន៍នានាសម្រាប់និយោជិក (៤) របាយការណ៍ហិរញ្ញវត្ថុ (៥) របាយការណ៍គ្រប់គ្រងហានិភ័យ និង (៦) ផែនការការងារឆ្នាំ២០២២។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ ស.ធ.ក. តែងតែត្រូវបានរៀបចំឡើងទៀងទាត់ជារៀងរាល់ខែ ក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅអនាគតរបស់ ស.ធ.ក.។