សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) សូមជូនដំណឹងនិងអញ្ជើញដល់បណ្តាក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា​ ចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា រួមមាន កាមេរ៉េឌីជីថល ទូរសព្ទលើតុ និងម៉ាស៊ីនថតចម្លង។

ក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកអង្គភាពលទ្ធកម្មរបស់ ស.ធ.ក. ចំពោះព័ត៌មានអំពីលក្ខខណ្ឌតម្រូវ និងឯកសារបែបបទដើម្បីបំពេញ សម្រាប់ការដេញថ្លៃនេះ តាមរយៈលេខទូរសព្ទ 023 722 123 ឬ 096 994 4400, ឬ អ៊ីម៉េល : [email protected] ចាប់ពីថ្ងៃទី០៨ ខែធ្នូ រហូតដល់ថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២១។

សូមចូលមើលឯកសារលម្អិតអំពីសេចក្តីជូនដំណឹងខាងក្រោមនេះ៖

 

អត្ថបទគួរចាប់អារម្មណ៍ CGCC ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការទទួលបានឥណទាន សម្រាប់SMEs និងសហគ្រិនស្រ្តី